កម្មករចំនួន ៤,៨០០នាក់នៅសឹង្ហបុរីត្រូវបានណែនាំឲ្យនៅក្នុងផ្ទះ បន្ទាប់ពីមានការឆ្លង Covid-19 ជាចង្កោមនៅកន្លែងស្នាក់នៅរបស់កម្មករ
(បរទេស)៖ ក្រសួងការងារបាននិយាយនៅថ្ងៃទី២៣ ខែសីហា នេះថាកម្មករប្រហែល ៤.៨០០នាក់ ត្រូវបានណែនាំឲ្យនៅក្នុងផ្ទះ បន្ទាប់ពីមានការឆ្លងវីរុស Covid-19 ជាចង្កោម នៅកន្លែងស្នាក់នៅរបស់ពួកគេ។ នេះបើយោងតាមកាសែតCNAចេញផ្សាយនៅថ្ងៃនេះ ។
អន្តេវាសិកដ្ឋាននេះស្ថិតក្នុងចំណោមកន្លែងដែលមានការឆ្លងវីរុស Covid-19 ច្រើនជាងគេនៅក្នុងប្រទេសសឹង្ហបូរី ដោយមានករណីឆ្លងជាង ២.២០០ករណី មុននឹងទីកន្លែងនេះត្រូវបានប្រកាសថាគ្មានការឆ្លងទៀតទេដោយក្រសួងការងារ កាលពីខែមុន។ ប៉ុន្តែ គិតត្រឹមថ្ងៃអាទិត្យនេះ (២៣ សីហា) មានការឆ្លងចំនួន ៥៨ករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមថ្មី ដែលពួកគេទាំងអស់សុទ្ធតែមិនមានចេញរោគសញ្ញា។
ក្រសួងការងារបាននិយាយថា ខ្លួននឹងធ្វើតេស្តកម្មករទាំងនោះ ក្នុងរយៈពេលពីរ បីថ្ងៃខាងមុខ ដើម្បីកំណត់វិជ្ជមានភាពវីរុស Covid-19៕