លោក ពេជ្រ ស្រស់៖ ខ្ញុំនឹងមានរឿងជាច្រើនលើកជូនលោក នាយករដ្ឋមន្រ្តី ដើម្បីសុំកិច្ចអន្តរាគមន៍ឈានទៅរកការដោះស្រាយ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានសរសេរសារលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកនឹងនឹងមានរឿងជាច្រើនលើកជូនលោកនាយករដ្ឋមន្រ្តី ដើម្បីសុំកិច្ចអន្តរាគមន៍ឈានទៅរកការដោះស្រាយ ហើយក៏មានសំនួរជាច្រើន ដើម្បីនឹងត្រៀមជូនលោកនាយករដ្ឋមន្រ្តីផងដែរ។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះនឹងមាន កិច្ចប្រជុំប្រចាំឆមាសទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយនឹង សម្ដេចតេជោនាយករដ្ឋមន្រី្ត ហ៊ុន សែន ៕

គួរជម្រាបជូន​ថា ​នៅរៀងរាល់​៦ខែ​ម្តង​ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​តែងតែ​មានជំនួប​ជាមួយ​សមាជិកឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ​ដើម្បីទទួល​យកសំណូមពរ ​និង​បញ្ហា​ប្រឈម​របស់ពួកគេ ​មកពិនិត្យ​និង​ដោះស្រាយ​។​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds