ក្រសួងសុខាភិបាល ៖ ថ្ងៃនេះអ្នកសម្រាកព្យាបាលដោយសារជំងឺកូវីដ១៩ នៅសល់តែ ១៤នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន ០៦នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ ខណៈអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប១៤នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាមបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៥៩នាក់ (ស្រី៥៣នាក់ និងបុរស២០៦នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប១៤នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds