សិង្ហបុរី ៖ មនុស្សចំនួន ២៩៣នាក់ ត្រូវបានធ្វើតេស្តរកមេរោគ Covid-19 បន្ទាប់ពីបានទៅហាង KTV មួយកន្លែង
សឹង្ហបុរី ៖ ក្រសួងសុខាភិបាលប្រទេសសិង្ហបុរី (MOH) បាននិយាយនៅថ្ងៃពុធ (១៩ សីហា) ថា មនុស្សសរុបចំនួន ២៩៣នាក់ ត្រូវបានធ្វើតេស្តរកមេរោគ Covid-19 បន្ទាប់ពីបានទៅហាង KTV មួយកន្លែង នៅ HomeTeamNS Khatib ក្នុងថ្ងៃតែមួយដែលមានករណីឆ្លងចំនួន ០៣ករណី នៅទីនោះ។ នេះបើយោងតាមសារព័ត៌មានchannelnewsasia ចេញផ្សាយនៅថ្ងៃទី២០ សីហានេះ ។
ការធ្វើតេស្ត ដើម្បីបង្ការជាមុននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមនុស្សបីនាក់ដែលបានធ្វើតេស្តវិជ្ជមាន Covid-19 ត្រូវបានគេរកឃើញថាបានទៅហាង KTV នោះ កាលពីថ្ងៃទី ១ និងទី ២ ខែសីហា កន្លងមកនេះ។
សរុបមក ក្រសួងសុខាភិបាលបានទាក់ទងមនុស្សចំនួន ៣២១នាក់ ដែលបានទៅហាងខារ៉ាអូខេនៅពីរថ្ងៃនោះ និងសម្របសម្រួលការធ្វើតេស្ត Covid-19 សម្រាប់ពួកគេ៕