​ប្រជុំ​បូក​សរុប​សភាពការណ៍ លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ និង​ផ្សព្វផ្សាយ​អនុសាសន៍​របស់​អគ្គស្នងការ​នគរបាលជាតិ

(កំពង់ចាម)៖ នៅព្រឹក​ថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសាល​ប្រជុំ​ធំនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បានបើក​កិច្ចប្រជុំ​បូកសរុប​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ និងផ្សព្វផ្សាយ​អនុសាសន៍ ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ​នគរបាលជាតិ ។

ពិធីនេះ​ប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុ​ប្រធានផែនជំនាញ លោក លោកស្រី នាយ នាយរង​ការិយាល័យ​ជំនាញ លោកនាយផ្នែក​នគរបាលបេតិកភ័ណ្ឌ លោកអធិការ អធិការរង​នគរបាលស្រុក ក្រុងទាំង១០ លោកនាយ​ប៉ុស្តិ៍នគរបាល​ទាំង១០៩ សរុបចំនួន ៣៣៩នាក់ ។

ជាកិច្ច​ចាប់ផ្តើម លោកវរសេនីយ៍ឯក ស៊ូ សុខុម៉ា អនុប្រធាន​ផែនការងា​រសេនាធិការ បានឡើង​អានរបាយការណ៍​បូកសរុបសភាពការណ៍ លទ្ធផលកិច្ច​ប្រតិបត្តិការ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិ​ខ្មែររយ:ពេល៣ថ្ងៃ និងរយ:ពេល៥ថ្ងៃ ។

ជាបន្តលោក​ឧត្តមសេនីយ៍ស្នង​ការបានពាំនាំ​ការផ្តាំផ្ញើនឹង​ការសាក​សួរសុខទុក្ខពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល​ខេត្តកំពង់ចាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្តែងការកោត​សរសើរដល់​កងកម្លាំង​នគរបាល​ខេត្តកំពង់ចាម ដែលបាន​ប្រឹងប្រែង​ទាំងយប់​ទាំងថ្ងៃក្នុង​ការជួយថែរក្សា និងបម្រើសេវា​ជូនដល់​ប្រជាពលរដ្ឋ​ក្នុងរយៈពេល៣​ថ្ងៃនៃពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ប្រពៃណីជាតិ។

ឯកឧត្តមអគ្គស្នងការ​នគរបាលជាតិ បានមាន​ប្រសាសន៍គូស​បញ្ជាក់រំលឹក​ដល់ប្រសាសន៍​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ ដែលបានកោត​សរសើរចំពោះកង​កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរ​គ្រប់ជាន់​ថ្នាក់ដែលបា​នរួមសហការ​គ្នាធ្វើឱ្យពិធី​បុណ្យចូល​ឆ្នាំខ្មែរ​កន្លងមក​នេះបានប្រព្រឹត្ត​ទៅដោយរលូន ជោគជ័យ និងធ្វើ​ឱ្យពលរដ្ឋ​បានសប្បាយ​រីករាយ ។

ជាចុងក្រោយ​លោកឧត្តម​សេនីយ៍ស្នងការ មានមតិ​ផ្តាំផ្ញើដល់​លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ ត្រូវបំពេញ​ភារកិច្ចដែល​ថ្នាក់លើប្រគល់ជូន ឱ្យបានសម្រេច​ជោគជ័យ ៕

ប្រភព ៖ អគ្គស្នងការនគបាលជាតិ

ដកស្រង់ដោយ ៖​ កាម៉ង់ដូស្មោះស្នេហ៏

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open