ការផលិតស្ករត្នោតកំពង់ស្ពឺ មិនអាចឆ្លើយតបនឹងការបញ្ជាទិញបានទេ

ភ្នំពេញ ៖ តម្រូវការកម្ម៉ង់ទិញពីទីផ្សារខាងក្រៅ មានបរិមាណកើនឡើង ពិសេសក្រុមហ៊ុនធំៗនៅខាងក្រៅកម្ម៉ង់ទិញមានកាន់តែច្រើន ជាហេតុធ្វើឱ្យក្រុមអ្នកផលិត ឬអ្នកផ្គត់ផ្គង់មិនអាចឆ្លើយតបទៅ និងតម្រូវការទីផ្សារបាននៅឡើយនោះទេ ។ ពោលនៅក្នុងការផលិតប្រភេទស្ករនាំចេញនេះ កំពុងខ្វះខាតនូវកម្លាំងពលកម្ម ។
ប្រធានសមាគមលើកកម្ពស់ស្ករតោ្នតកំពង់ស្ពឺលោក សំ សារឿន បានឱ្យដឹងថា បច្ចុប្បន្ននេះការផលិតស្ករនាំចេញរបស់សមាគមវាមិនបានឆ្លើយតបទៅនឹងការបញ្ជាទិញរបស់ក្រុមហ៊ុនធំៗ ។ មូលហេតុដោយសារ កសិករខ្វះពលកម្មផលិតប្រភេទស្ករនាំចេញ(ស្ករម្ស៉ៅ) ។

លោក ថា «បច្ចុប្បន្នអ្វីដែលយើងប្រឈមខ្លាំង គឺតម្រូវនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ។ ខ្ញុំសោកស្តាយឆ្នាំយើងផលិតស្ករសរុប២៥០តោនក្នុងនោះស្ករសម្រាប់នាំចេញបាន១០០តោន ហើយកសិករដែលផលិតស្ករនាំចេញនេះមានប្រមាណតែ៧០គ្រួសារ នៃសមាជិកសរុបជាង១០០គ្រួសារ» ។

បើតាមប្រធានសមាគមរូបនេះក្រុមកសិករដែលផលិតស្ករម្ស៉ៅសម្រាប់នាំចេញទៅទីផ្សារទាំង១៥ ប្រទេសនាពេលសព្វថ្ងៃ ពួកគាត់អាចរកចំណូលបានក្នុងមួយរដូវតោ្នតសម្រាប់គ្រួសារខ្លះបានដល់៥.០០០ ដុល្លារអាមេរិក ខណៈប្រភេទស្ករនាំចេញនេះអាចឱ្យកសិករទទួលបានថ្លៃជាង៦០០០រៀល ក្នុងមួយគីឡូក្រាម ។ លោកលើកឡើងថា ក្រុមកសិករអ្នកផលិតស្ករសម្រាប់នាំចេញក្នុងមួយរដូវអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារអាមេរិក
ជាក់ស្តែងឆ្នាំនេះគ្រួសារខ្លះអាចបានដល់ ៤០០០ ទៅ៥០០០ដុល្លារអាមេរិក ហើយអ្នកផលិតស្ករនាំចេញមានតែ៧០គ្រួសារ នៅក្នុងចំណោមសមាជិកសរុបជាង១០០គ្រួសារ ។ តម្រូវការស្ករនាំចេញមានច្រើន តែយើងមិនអាចផ្គត់ផ្គង់គ្រប់ ដោយសារតែអ្នកផលិតជាកសិករខ្វះពលកម្មក្នុងការជួយផលិតស្ករប្រចាំគ្រួសារ។ដូចនេះមិនអាចឆ្លើយតបកបាន ព្រោះក្នុងមួយឆ្នាំការកម្ម៉ង់ទិញមានរហូតដល់២០០តោន ។

លោកប្រធានសមាគមថា ស្ករតោ្នតកំពង់ស្ពឺ នាំចេញទៅកាន់ទីផ្សារខាងក្រៅប្រហែល៥០% ស្មើ និងទីផ្សារក្នុងស្រុក ហើយស្ករត្នោតកំពង់ស្ពឺនេះ(ស្ករម្ស៉ៅ)មានការពេញនិយមច្រើននៅប្រទេសបារាំងដែលថ្មីៗបាននាំចូលប្រមាណ២០តោនសម្រាប់បំពេញតម្រូវការប្រើប្រាស់ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds