លោក សួង សុភ័ណ្ឌ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅរសៀលនេះ ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០នេះ មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា លោក សួង សុភ័ណ្ឌ ប្រធានគណបក្ស ខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន។
លោក សួង សោភ័ណ្ឌ ជាមនុស្សទី ២ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងបទញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន បន្ទាប់ពីលោក រ៉ុង ឈុន ៕