រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យផ្អាកការប្រារព្ឋព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នៅឆ្នាំ២០២០នេះ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការប្រារព្ឋព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២០នេះ។
នេះបើយោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើជូនទៅសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ។