នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាតឲ្យ លោក David Li នាយកប្រតិបត្តិ ក្រុមហ៊ុន HUAWEI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោក David Li នាយកប្រតិបត្តិ ក្រុមហ៊ុន HUAWEI ប្រចាំកម្ពុជា (Chief Executive Officer HUAWEI TECHNOLOGIES (CAMBODIA) Co.,LTD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តមអគ្គស្នងការនគរបាលជាតិ សង្កត់ធ្ងន់ថា កាម៉ារ៉ាដែលត្រូវបំពាក់ត្រូវតែធានាលើគុណភាព ប្រសិទ្ធភាពអាចទាញជិតទាញឆ្ញាយបាន អាចផ្ទុកទិន្នន័យបាន ហើយមិនត្រឹមតែធានាលើការត្រួតពិនិត្យចរាចរនោះទេ ជាពិសេសគឺអាចបម្រើឲ្យការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបាន។
ជាមួយគ្នានោះ ក្រុមហ៊ុន HUAWEI ក៏បានសន្យាថានឹងខិតខំសហការជាមួយក្រុមបច្ចេកទេសអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីលើកគម្រោងនេះឲ្យបានឆាប់។
ជាចុងក្រោយ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានស្នើក្រោយសិក្សាបំពាក់ត្រូវគិតពីគម្រោងបណ្តុះបណ្តាល។ បណ្តុះបណ្តាមានពីរ៖ ទី១.បណ្តុះបណ្តាលរបៀបដឹកនាំបញ្ជានៅទីបញ្ជាការប្រចាំបញ្ជា និងទី២.បណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់ឧបករណ៍ សម្ភារៈ៕
ប្រភពពី ៖ អគ្គស្នងការនគបាលជាតិ
ដកស្រង់ដោយ ៖ កាម៉ងដូស្មោះស្នេហ៏