ខេត្តជាប់នឹងមាត់សមុទ្រទាំង ៤ របស់កម្បុជាមានទិសដៅអភិវឌ្ឍខ្លាំង និងត្រូវបានប្រសិទ្ធនាមមានឈ្មោះល្អៗដូចៗគ្នា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍខេត្តជាប់សមុទ្រទាំង ៤ មាន កោះកុង ក្រុងព្រះសីហនុ កំពត កែប តាមសក្តានុពលនៃខេត្តនីមួយៗដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិ។

ខេត្តកំពត នឹងប្រែឈ្មោះជា “តំបន់ទេសចរណ៍វប្បធម៌បេតិកភណ្ឌ និងកសិទេសចរណ៍” ខណៈរាជរដ្ឋាភិបាល កំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិមួយ ក្នុងគម្រោងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ដែលអាចនឹងបញ្ចប់នៅដើមឆ្នាំ២០២០។ ខេត្តកោះកុង ត្រូវបានប្រសិទ្ធនាម “តំបន់អេកូទេសចរណ៍” ជាមួយភាពសំបូរបែបធម្មជាតិព្រៃភ្នំ សត្វព្រៃ តំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។ ខេត្តព្រះសីហនុ ជា“តំបន់ទេសចរណ៍ និងសេដ្ឋកិច្ចពហុបំណង” ដែលមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ទ និងអាចក្លាយជាទីក្រុងឆ្លាតវៃមុនគេ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណងនៃការអភិវឌ្ឍរបស់ខេត្តនេះ។ ខេត្តកែប នឹងប្រែក្លាយជា “តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់” ដែលមានការអភិវឌ្ឍទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ហើយនឹងមិនមានការបង្កើត កាស៊ីណូ និងរោងចក្រសហគ្រាសនៅទីនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds