រថយន្ដអត់ពន្ធជិត៣០០គ្រឿងត្រូវមន្ត្រីគយ ប្រកាសលក់ដើម្បីយកថវិការចូលរដ្ឋ
ខេត្តព្រះសីហនុ៖ រថយន្តអត់ពន្ធជិត៣០០គ្រឿងនិងទំនិញចម្រុះមួយចំនួនទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ក្នុងករណីម្ចាស់មិនចូលទៅដោះស្រាយបង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់ ដែលគិតត្រឹមថ្ងៃ0៧ ខែសីហា ឆ្នាំ២០២០ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ។ នេះបើយោងតាមមន្ត្រីគយបានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនោថ្ងៃនេះ។
ទោះបី យ៉ាងណា នាយកដ្ឋាន គយ និង រដ្ឋាករ សូម អំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ មេត្តារួសរាន់ មកធ្វើការបង់ពន្ធ តាម ផ្លូវច្បាប់ និង ទាន់ ពេលវេលា ដើម្បី ចៀសវាង ការចុះចាប់ដល់គេហឋាននាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់ កិត្តិយស ។
គួរបញ្ចាក់ថាកម្លាំងគយចល័តនឹង បន្តចុះចាប់រថយន្តអត់ពន្ឋមួយចំនួនទៀតទៅដល់ គេហដ្ឋានប្រសិនបើ បងប្អូនប្រជាពលរដ្ឋ ឬ ម្ចាស់ យានយន្ត មិនព្រមយករថយន្តមកបង់ពន្ធតាមផ្លូវច្បាប់ ៕