តារាសម្តែង កែវ ស្រីនាង បង្ហាញមុខមាត់កូនស្រីរបស់ខ្លួន ដែលស្រស់ស្អាតមិនចាញ់ម្តាយ

(សិល្បៈកម្សាន្ត)៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់សោភា អ្នកនាង កែវ ស្រីនាង បានធ្វើអោយមហាជនចាប់អារម្មណ៍ជាខ្លាំងលើទេពកោសល្យនៃការសម្តែងរបស់នាង ហើយថ្មីៗនេះទៀតសោតនាងបានធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីនាងបានបង្ហាញមុខកូនស្រីជាទីស្រលាញ់ ដែលចម្រើនវ័យធំពេញរូបរាង ហើយអ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺថា កូនស្រីតារាសម្តែងរូបនេះ គឺជាកូនកាត់ឈាមជ័រជាមួយប្តីបរទេស មានរូបសម្រស់ស្អាតខ្លាំង។

កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីរូបនេះបានបញ្ជេញរូបកូនស្រីប៉ុន្មានសន្លឹក តាមរយៈបណ្តាញសង្គម Instagram ជាមួយនឹងរូបសម្រស់ធំពេញក្រមុំស្តូកតែម្តង ជាពិសេសទម្រង់មុខកាត់បដោយសារតែនាងមានឪពុកជាជនជាតិអង់គ្លេស ។ យ៉ាងណាមិញ បន្ទាប់ពីបង្ហោះរូបកូនស្រីជាច្រើនសន្លឹករួចមក តារាសម្តែងស្រីពេញទៅហើយសមត្ថភាព និងទេពកោសល្យរូបនេះមិនបានប្រាប់មហាជន និងអ្នកគាំទ្រអោយបានដឹងពីឈ្មោះ និងអាយុកូនស្រីជាទីស្រលាញ់នោះឡើយ ។ ប៉ុន្តែមហាជនបានសន្មត់ថា កូនស្រីរបស់នាងមានអាយុប្រហែលជិត១៨ឆ្នាំហើយ ពីព្រោះតែតារាសម្តែងរូបនេះបានរៀបការជាប្តីបរទេសតាំងពីឆ្នាំ២០០៣មកម្លេះ ។

តែបើក្រឡេកទៅមើលរូបសម្រស់របស់កូនស្រីជាទីស្រលាញ់របស់នាងវិញបានធ្វើអោយមហាជនលាន់មាត់ថា មានមុខមាត់ ស្រស់ស្អាតខ្លាំងកាត់ទៅរកអ្នកម្តាយទៅហើយ ពីព្រោះតែពួកគេសមជាបងប្អូន ជាជាងម្ដាយ និងកូន ជាពិសេសអ្នកទាំងពីរមើលទៅដូចជាកូនភ្លោះអ៊ីចឹងនៅពេលថតទន្ទឹមគ្នានោះ ។ គួរបញ្ជាក់ផងដែរថា ឈានចូលដល់វ័យ៣៨ឆ្នាំ ក៏ពិតមែន តែតារាសម្តែងស្រីនាងកែវ ស្រីនាង ដែលមានបងប្អូនស្រី៣នាក់សុទ្ធតែរូបឆោមលោមពណ៌ស្រស់សោភា នៅតែមានរូបសម្រស់ក្មេងជាងវ័យ ជាពិសេសទីផ្សារសិល្បៈនៅតែមានវត្តមានរបស់នាងនៅក្នុងដំណែងតួឯកជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds