បើករថយន្ត​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​ម៉ូតូ​មួយ​គ្រឿងជិះ​បុក​ស្លាប់​ម្នាក់នៅខេត្តកណ្ដាល​

​(កណ្ដាល)​៖​ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ខណៈ​កំពុង​បើកបរ​ម៉ូតូ​មាន​រថយន្ត​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ​ បណ្ដាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ឈប់​មិន​ទាន់​បាន​បុក​រថយន្ត​មួយ​ទំហឹង​ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ផ្សារ​ថ្នល់ទទឹង​ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៤​ ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល​ ។​

ជន​រង​គ្រោះ​ស្លាប់​មាន​ឈ្មោះ​ ប៊ូ​ ខឿន​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ មុខរបរ​ជាងភ្លើង​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ C​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1K​ 2582​ ។​ ចំ​ណែក​រថយន្ត​មិន​ស្គាល់​ម៉ាក​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ប្រភព​ពីកន្លែងកើតហេតុបានឲ្យដឹងថានៅ​មុន​ពេល​កើតហេតុ​ រថយន្តបង្កបានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ ផ្សា​ថ្នល់ទទឹង​ប​រថយន្ត​ខាងលើ​ បាន​បត់​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​បើក​ដោយ​លក​បឿន​លឿន​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ បាន​បុក​រថយន្ត​ខាងលើ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ រីឯ​រថយន្ត​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ចុះ​មក​កន្លែង​កើតហេតុ​ រួច​ធ្វើការ​ពិនិត្យ​វាស់វែង​ យក​ម៉ូតូ​ជន​រង​គ្រោះ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ស្រាវជ្រាវ​រក​រថយន្ត​ខាងលើ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

(ប្រភពពីផេករបស់ អគ្គស្នងការនគរបាលជាតិ)

ដកស្រង់អត្ថបទដោយ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds