លោក ពេជ្រ ស្រស់ ចំអកឲ្យលោក ខៀវ កាញ៉ារឹទ្ធ ថាបើកឆាកឡើងច្រឡំបល់ទៅហើយមិនទាន់បានចូលប្រជុំជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផង

(ភ្នំពេញ)៖ នៅមុននេះបន្តិច លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោកបានធ្វើការបង្ហោះសារចំអកឲ្យលោក ខៀវ កាញ៉ារឹទ្ធ រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន។

បើតាមការបង្ហោះក្នុងគណនីផ្ទាល់ហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ លោកបានសរសេរថា៖ ” ពូ កាញារីទ្ធ បើកឆាកឡើងច្រឡំបល់ទៅហើយដាក់ថ្ងៃប្រជុំចំថ្ងៃអាទិត្យ គ្មានសមាជិកឧត្តមក្រុមប្រឹក្សាណាមួយនៅ Officeផង ពីព្រោះពួកគាត់រវល់តែនាំខ្លាទៅAEONដូច្នេះទើបមិនបានប្រជុំជាមួយពូ កាញារីទ្ធ ថ្ងៃទី ២១ គឺចំថ្ងៃអាទិត្យទេ ដល់អញ្ចឹងទៅក៏លេខាធិការដ្ឋានស្នើសុំថ្ងៃថ្មីទៅដូច្នេះថ្ងៃថ្មីមកដល់ហើយគឺថ្ងៃទី២៥ ផុតថ្ងៃសៅរ៍និងអាទិត្យធូរវិញខ្ញុំមានពេលជួបពូកាញារីទ្ធល្មមដើម្បីជជែកដេញដោលរឿងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង(ស្រាបៀរ)យ៉ាងអានាធិបតេយ្យ។ជួបគ្នាថ្ងៃទី២៥ ពូកាញារីទ្ធណាសង្ឃឹមពូមិនបង្ករឲ្យមានភាពច្រឡំបល់ទៅចុះហិហិចំអន់លេងទេកុំខឹងអីពូណា។”

នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មានជូនដំណឹងដល់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលកំណត់នូវថ្ងៃប្រជុំរវាងក្រសួងព័ត៌មាន ជាមួយនឹងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់៕

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
លោក ខៀវ កាញ៉ារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

អត្ថបទ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds