ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៨លាននាក់ ស្លាប់ជិត ៦៩ម៉ឺននាក់ និងជាសះស្បើយជាង ១១.៣លាននាក់!

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៩៩១,៥០១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៨៧,៧១៨នាក់ និងជាសះស្បើយឡើងវិញ ១១,៣១០,៣០៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៧៦៣,៥៤០នាក់ ស្លាប់ចំនួន ១៥៧,៨៥៦នាក់ និងជាសះស្បើយចំនួន ២,៣៥៥,៨៦៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៧០៨,៨៧៦នាក់ ស្លាប់ចំនួន ៩៣,៦១៦នាក់ និងជាសះស្បើយ ១,៨៨៤,០៥១នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,៧៥១,៩១៩នាក់ ស្លាប់ ៣៧,៤០៣នាក់ និងជាសះស្បើយ ១,១៤៦,៨៧៩នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds