ក្រសួងសុខាភិបាល៖ ថ្ងៃនេះមានអ្នកជំងឺកូវីដ៣២នាក់ បានជាសះស្បើយ ខណៈមានអ្នកឆ្លងថ្មីម្នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីត១៩ ចំនួន ៣២នាក់បានជាសះស្បើយ ខណៈដែលមានអ្នកឆ្លងថ្មីចំនួន១នាក់ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីជាសះស្បើយនេះមាន បុរសជនជាតិខ្មែរចំនួន ២៩នាក់ និងបុរសជនជាតិឥណ្ឌូណេស៊ី ចំនួន ០៣នាក់ ក្នុងនោះមានដូចជា៖
* បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្រពាំងប្រាសាទឃុំត្រពាំងប្រាសាទស្រកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
* បុរសអាយុ ៣១ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
* បុរសអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
* បុរសអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្លុកព្រីង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង
* បុរសអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅឃុំ កងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង
* បុរសអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅផ្ទះលេខ ១០E ផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
សម្គាល់៖ ពួកគាត់ទាំង ០៦នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរ នៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
* បុរសអាយុ ២៦ឆ្នាំ មានអាសយដ្ឋាន នៅខេត្តពោធិ៍សាត់ – បុរសអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅស្រុកសៀមរាបខេត្តសៀមរាប
* បុរសអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅខណ្ឌដូនពេញ រាជធានីភ្នំពេញ – បុរសអាយុ ២៥ឆ្នាំ មានអាស័យដ្ឋា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
* បុរសអាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅស្រុកសៀមរាប ខេត្តសៀមរាប – បុរសអាយុ ២៥ឆ្នាំ មានអាសយដ្ឋាន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង • បុរសអាយុ ២៣ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ
* បុរសអាយុ ២៥ឆ្នាំ អាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ
* បុរសអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅបណ្ឌចម្ការមន រាជធានីភ្នំពេញ
សម្គាល់៖ បុរសជនជាតិខ្មែរទាំង ០៩នាក់ ខាងលើ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី និងអេហ្ស៊ីប បន្តជើងហោះហើរ នៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
* បុរសអាយុ ២៨ឆ្នាំ មានអាស័យដ្ឋានៅភូមិ២ ឃុំរការខ្នុល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
* បុរសអាយុ ៤៧ឆ្នាំ មានអាស័យដ្ឋានៅភូមិដំណាក់ចង្អើរ ខេត្តកែប
សម្គាល់៖ ពួកគាត់ទាំង ០២នាក់ខាងលើ ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មក ពីប្រទេសម៉ាលី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្កូ អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
* បុរសអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចម្រោះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
* បុរសអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្វាយឃ្លាំង ឃុំទី៥ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
* បុរសអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
* បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
* បុរសអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិបាតក្រោម ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
* បុរសអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
* បុរសអាយុ ៣៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
* បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ
សម្គាល់៖ ពួកគាត់ទាំង ០៤នាក់ ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត បានបន្ត ជើងហោះហើរពីប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលស្បើយ ដោយទទួលបានលទ្ធផលតេស្កូ អវិជ្ជមា វីរុសក្ខវី៧-៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានី ភ្នំពេញ។
* បុរសអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង (ក្រសួងសុខាភិបាល ស្នើសុំកែតម្រូវអាយុ និងដាក់អាស័យដ្ឋាននេះវិញ ដោយសារសាមីខ្លួនបានជូនព័ត៌មាន មានការផ្លាស់ប្តូរ ដែលនៅពេលរកឃើញមានវិជ្ជមានវីរុសកូវីដ-១៥ នោះ គាត់បានជម្រាបថា មានអាយុ ២៦ឆ្នាំ និងមានអាសយដ្ឋាន នៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ)
* បុរសអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិអូត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
សម្គាល់៖ បុរសទាំង ០២នាក់ខាងលើ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី មកកម្ពុជា បានព្យាបាលជាសៈ ស្បើយ ដោយទទួលបានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាត ឱ្យចេញពីមឡីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
* បុរសជនអាយុ ២៦ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពុងចាម
* បុរសជនអាយុ ២៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ
សម្គាល់៖ ពួកគាត់ទាំង ០២នាក់ មងលើ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីពាមជើងហោះហើរមកកម្ពុជា ត្រូវ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
* បុរសជនជាតិឥណ្ឌូណេស៊ីអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារ មួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ
* បុរសជនជាតិឥណ្ឌូណេស៊ីអាយុ ៣២ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ
* បុរសជនជាតិឥណ្ឌូណេស៊ីអាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយក្នុងក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ
សម្គាល់៖ ពួកគាត់ទាំង ០៣នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ឆ្លងកាត់បន្តជើងហោះហើរនៅ ប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាចាក់អង្រែ រាជធានីភ្នំពេញ។
ដោយឡែកករណីវិជ្ជមានវិញនោះ ក្រសួងសុខាភិបាលបានរកឃើញវីរុស covid-19 នៅលើបុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នរូបគាត់ ត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក ដោយបានបង្ក ជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកកម្ពុជា ដោយមានអ្នកដំណើរសរុបចំនួន ១១២នាក់។ រីឯអ្នកដំណើរចំនួន ១១១នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបនៅកម្ពុជា មានចំនួន១៩៦នាក់ ដែលស្មើនឹង ៨១,៦៧% នៃអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៤០នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៩៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋពេលនេះ មានចំនួនសរុប ៤២នាក់៕