កម្ពុជារកឃើញមន្ត្រីការទូតជាន់ខ្ពស់អាមេរិក០១នាក់ ឆ្លងកូវីដ១៩
(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា បានរកឃើញមន្ត្រីជាន់ខ្ពស់ទូតសហរដ្ឋអាមេរិក១នាក់ ឆ្លងជំងឺកូវីដ១៩ និងបានព្យាបាលជាសះស្បើយចំនួន៨នាក់ (៧នាក់ជនជាតិខ្មែរ និង១នាក់ជនជាតិស្ត្រី) ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីវិជ្ជមាន១នាក់ ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ ។ គាត់ជាអ្នកដំណើរមកសហរដ្ឋអាមេរិកដោយបានធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣កក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្នបានដាក់សម្រាកព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកនៅក្នុងស្ថានទូទាអាមេរិក ។ ចំណែកអ្នកជាសះស្បើយចំនួន៨នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យហើយ ។
ក្រសួងក៏បានឲ្យដឹងទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧០នាក់ កំពុងសម្រាក់ព្យាបាលនៅមន្ទីពេទ្យរដ្ឋ និងម្នាក់ជាស្ត្រីកំពុងសម្រាកព្យាបាលនៅស្ថានទូតអាមេរិក ។ គិតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩នេះនៅទូទាំងប្រទេសមានចំនួន២៣៤នាក់៕