សោកស្តាយណាស់! ព្រឹទ្ធាចារ្យវិជ្ជា​ធម្ម​គរុ ទេព ផុន បានទទួល​មរណភាព កាលពី​ថ្ងៃ​ម្សិលម៉ិញ

ភ្នំពេញ​៖ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​បានអោយដឹងថា ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ វិជ្ជា​ធម្ម​គរុ បានទទួល​មរណភាព កាលពី​ថ្ងៃ​២៦ ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង ៣:២០​នាទី ក្នុង​ជន្មាយុ ៧៩​ឆ្នាំ ដោយ​ជរាពាធ​។ សព​របស់​ព្រឹទ្ធាចារ្យ​កំពុង​តម្កល់​ធ្វើបុណ្យ​តាម​ពុទ្ធ​បវេណី នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ នេះ​បើ

​ព្រឹទ្ធាចារ្យ​ ទេព ផុន ជា​គ្រូបង្រៀន​ច្រើន​ជំនាន់ ព្រមទាំង​បាន​ចូល​បម្រើ​ការងារ​ក្នុង​សារមន្ទីរ​ជាតិ ក្នុងការ​ថែរក្សា​រូបសំណាក​ឈើ​អស់​ជាច្រើន​ឆ្នាំ​។

តាម​ឯកសារ  ជីវប្រវត្តិ​សង្ខេប​របស់​បេក្ខជន “​មរតក​មនុ​ស្សរស់​” ដែល​ចងក្រង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ មានស្រុកកំណើត​នៅ ភូមិ​ដីដុះ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន កើត​នៅ​ថ្ងៃទី​១៥ មេសា ឆ្នាំ​១៩៤១​។​

​ព្រឹទ្ធាចារ្យ វិជ្ជា​ធម្ម​គរុ មានចំណេះដឹង​ចេះ​ចាំ​ស្ទាត់ ខាង​ព្រះពុទ្ធសាសនា រួមមាន​ព្រះធម៌ ព្រះ​វិន័យ ព្រះ​អភិធម្ម និង​ទស្សនវិជ្ជា​ពុទ្ធសាសនា ដោយ​អាច​បំភ្លឺ ពន្យល់ វែកញែក​ខ្លឹមសារ និង​សារសំខាន់​របស់​ព្រះពុទ្ធ​ឱវាទ​ឱ្យដល់​សប្បុរសជន​ទូទៅ​។

ជាពិសេស​ឯកទេស​ជំនាញ​ខាង​ការបង្រៀន​មាន​បទពិសោធ​ច្រើន ព្រមទាំង​មាន​ជំនាញ​ប្រៀបធៀប​(​ទស្សនវិជ្ជា និង​ពុទ្ធសាសនា​)​។ លោក​ព្រឹទ្ធាចារ្យ​ក៏មាន​ជំនាញ​ស្ទាត់​ក្នុងការ​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ មាន​ពុទ្ធ​វិន័យ ពុទ្ធសាសនា  និង​សាសនា​ប្រៀបធៀប ។​ល​។

​ការផ្ទេរ​ចំណេះដឹង​ខាង​ទ្រឹស្ដី លើ​មុខវិជ្ជា​ខាង​ព្រះពុទ្ធសាសនា មាន​ព្រះធម៌ ព្រះ​វិន័យ ព្រះ​អភិធម្ម និង​ទស្សនវិជ្ជា​ពុទ្ធសាសនា បំភ្លឺ ពន្យល់ វែកញែក​ខ្លឹមសារ និង​សារសំខាន់​របស់​ពុទ្ធឱវាទ ដល់​សប្បុរសជន​ទូទៅ ជាពិសេស​ចំពោះ​សមណ​សិស្ស​ដែល​រៀនសូត្រ​ក្នុង​ថ្នាក់ ព្រះ​ត្រៃបិដក​ទាំង​៣ ដែលជា​ប្រភព​នៃ​ទ្រឹស្ដី ក្នុង​ព្រះពុទ្ធសាសនា​។

​ព្រឹទ្ធាចារ្យ​បាន​រៀបរៀង​ផ្ទាល់ដៃ​នូវ​សៀវភៅ ព្រះពុទ្ធ​ឱវាទ​សង្ខេប​៣​យ៉ាង សៀវភៅ​ប្រវត្តិ​ពុទ្ធសាសនា​សង្ខេប សៀវភៅ​ឯកសារ​ពុទ្ធសាសនា​សង្ខេប និង​សៀវភៅ​ពុទ្ធប្បវត្តិ​សង្ខេប (​សម្រាប់​គរុកោសល្យ​) ព្រមទាំង​មាន​សៀវភៅ​ជាច្រើន​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open