កម្លាំងនគរបាលចុះជួយរៀបចំផ្ទះពលរដ្ឋដែលរងការខូចខាតដោយ ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់
(បាត់ដំបង)៖ នៅក្នុងខេត្តបាត់ដំបង មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលអោយរបើកដំបូលរលំផ្ទះប្រជាពលរដ្ឋចំនួន២១ខ្នង ក្នុងនោះស្រុកកំរៀង ខូតខាតផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ស្រុកបវេលចំនួន១៥ខ្នង និងស្រុកសំពៅលូនខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ។
បន្ទាប់ពីផ្ទះប្រជាពលរដ្ឋ ត្រូវបានបំផ្លាញដោយខ្យល់កន្ត្រាក់ កម្លាំងនគរបាល ទាំង៣ស្រុកបានសហការគ្នា ជួយរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះដែលរងគ្រោះឡើងវិញ ៕
(ប្រភពពីផេករបស់អគ្គស្នងការនគរបាលជាតិ)
ដកស្រង់អត្ថបទដោយ៖ ព្រួញទេព