អាជីវកម្មលក់ តុក្កតាសិច ត្រូវប៉ាន់ណាស់ក្នុងរដូវកូវីដ-១៩
(បរទេស)៖ តុក្កតាសិចរបស់ចិនកំពុងតែត្រូវប៉ាន់ហើយការលក់បានកើនឡើងប្រហែលពាក់កណ្តាល ដោយសារតែ មនុស្សចេញទៅណាមិន កើតដោយសារកូវីដ-១៩ ហើយងាកមករកប្រើតុក្កតាសិច។ សារព័ត៌មាន South China Morning Post បានរាយការណ៍ នៅថ្ងៃនេះថា អ្នកផលិតតុក្កតាសិចនៅក្នុងប្រទេសចិនបានមើលឃើញការ កើនឡើង នៃការបញ្ជាទិញចាប់តាំងពីការឆ្លងវីរុសកូវីដ-១៩។
សេដ្ឋកិច្ចរបស់ប្រទេសចិនរួមទាំងទស្សនវិស័យ ផលិតកម្ម និងការនាំចេញរបស់ខ្លួនបានធ្លាក់ចុះនៅដើមឆ្នាំដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ការនាំចេញបានធ្លាក់ចុះ ១៧,២ ភាគរយនៅក្នុងខែមករា និងខែកុម្ភៈរួមបញ្ចូលគ្នា។ សេដ្ឋកិច្ចទាំងមូលបានងើប ឡើងវិញបន្តិចបន្តួចហើយឧស្សាហកម្មតុក្កតាសិចហាក់ដូចជាអាចទទួលបានការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សចាប់តាំងពីការបិទទ្វារ និងការចាក់សោបិទទ្វារ។
ក្រុមហ៊ុនផលិតដែលមានមូលដ្ឋាននៅខេត្តសានដុង បានរាយការណ៍ អំពីការកើនឡើងនៃការនាំចេញ និងការលក់ក្នុងស្រុកចំនួន ៣០ភាគរយ។ អាមេរិក បារាំង និង អ៊ីតាលី បានទិញតុក្កតាសិចនេះច្រើនជាងគេ៕