កាប់សម្លាប់​បងប្អូន​បង្កើតខ្លួនឯង​ ព្រោះតែ​ជម្លោះដីធ្លី

សៀមរាប​ ៖​ ជម្លោះ​ដីធ្លី​ រវាង​បងប្អូន​បង្កើត​ និង​បងប្អូន​បង្កើត​ បង្ក​ជា​រឿង​កាប់សម្លាប់​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ កាលពី​វេលា​ម៉ោង​ ១៧​និង​២០​នាទី​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ​ ភូមិ​ដំរី​កូន​ ឃុំ​ពពេល​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​។​

 

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ករណី​ឃាតកម្ម​រវាង​បងប្អូន​បង្កើត​ និង​បងប្អូន​បង្កើត​ បង្ករ​ដោយ​ ជនសង្ស័យ​ឈ្មោះ​ វ៉ូ​ វន​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ទីលំនៅ​ភូមិ​,​ឃុំ​ កើតហេតុ​ខាងលើ​ បាន​យក​កាំបិត​ប័ង​តោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ ដែល​ត្រូវជា​បងស្រី​ និង​ប្អូនស្រី​បង្កើត​របស់​ខ្លួន​ បណ្ដាល​អោយ​ស្លាប់​ទាំង​២​នាក់​ (​ដោយ​មូលហេតុ​ជម្លោះ​ដីធ្លី​)​។​
​ជន​រង​គ្រោះ​ ទី​១/​ ឈ្មោះ​ វ៉ូ​ ខឹ​ម​ ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ​ ត្រូវជា​បងស្រី​បង្កើត​របស់​ជនសង្ស័យ​ ទីលំនៅ​ភូមិ​,​ឃុំ​,​កើតហេតុ​ខ​ (​ស្លាប់​)​។​ ២/​ឈ្មោះ​ វ៉ូ​ ខុ​ត​ ភេទ​ស្រី​ អាយុ​ ៤២​ឆ្នាំ​ ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ជនសង្ស័យ​ ទីលំនៅ​ ភូមិ​,​ឃុំ​កើតហេតុ​(​ស្លាប់​)​។​

​អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សួរនាំ​ និង​ កសាង​សំនុំរឿង​រួចរាល់​និង​បញ្ជូន​ ទៅ​ស្នងការ​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទកែសម្រួលដោយ ៖ កាម៉ងដូ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds