បន្តប្រុងប្រយ័ត្ន អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៥.៣លាននាក់ ស្លាប់ជាង ៦២ម៉ឺននាក់ និងជាសះស្បើយជាង ៩.៣លាននាក់!

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥,៣៦៣,៦៨៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦២៥,៤១២នាក់ និងជាសះស្បើយឡើងវិញ ៩,៣៤០,៧៦៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,០៩៩,៧៧៣នាក់ ស្លាប់ចំនួន ១៤៦,១៣៦នាក់ និងជាសះស្បើយចំនួន ១,៩៣៩,៥៧៦នាក់។ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,២៣១,៨៧១នាក់ ស្លាប់ចំនួន ៨២,៨៩០នាក់ និងជាសះស្បើយ ១,៥៣២,១៣៨នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,២៣៩,៦៨៤នាក់ ស្លាប់ ២៩,៨៩០នាក់ និងជាសះស្បើយ ៧៨៤,២៦៦នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds