បង្ក្រាបករណីចែកចាយគ្រឿងញៀន២លើក ឃាត់ខ្លួនជនសង្ស័យ២នាក់
បាត់ដំបង ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្ក្រាបករណីរក្សាទុកជួញដូរគ្រឿងញៀនខុសច្បាប់ ២លើក ឃាត់ខ្លួនជនសង្ស័យ២នាក់។
លោកវរសេនីយ៍ទោ ស៊ាន.សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា ការបង្ក្រាបលើកទី១នៅវេលាម៉ោង ១២:០៥នាទី នៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង កម្លាំងនគរបាលខេត្ត បានធ្វើការបង្ក្រាបករណីរក្សាទុកជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រុស.តូច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង។ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ម៉ាទឹកកក) ចំនួន ១ថង់តូច ទម្ងន់ ០,២៦ក្រាម និងទូរស័ព្ទដៃ ០១គ្រឿង។ ការបង្ក្រាបលើកទី២ នៅវេលាម៉ោង ១៧:៣០នាទីនៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង កម្លាំងនគរបាលខេត្ត បានធ្វើការបង្ក្រាបករណីរក្សាទុកជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀត ឈ្មោះ ម៉ាន.ឡាវី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ម៉ាទឹកកក) ចំនួន ១ថង់តូច ទម្ងន់ ០,៧៦ក្រាម និងទូរស័ព្ទដៃ ០១គ្រឿង។
ប្រភព ៖អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police
អត្ថបទកែសម្រួលដោយ ៖ កាម៉ងដូ