លោក សម រង្ស៊ី បានទទួលពានរង្វាន់ជាជើងឯកប្រជាធិបតេយ្យនៅកម្ពុជា
(កូរ៉េខាងត្បូង)៖ បើយោងតាមទៅផេកផ្លូវការរបស់ លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក សម រង្ស៊ី បានដឹកនាំការធ្វើបាតុកម្មដែលមានឈ្មោះថា “បាតុកម្មភ្លើងទៀន” ដោយលោកបានធ្វើសុន្ទរកថានៅចំពោះមុខពលករ និងយុវជនខ្មែរដែលបានចូលរួមបាតុកម្មភ្លើងទៀនរបស់លោក នៅទីក្រុងក្វាងជូ(Kwangju) ប្រទេសកូរ៉េខាងត្បូង។ នៅក្នុងការធ្វើសុន្ទរកថានោះដែរ លោក សម រង្ស៊ី បានស្រែកក្ដែងៗនៅចំពោះមុខក្រុមបាតុករដែលជាពលករ និងយុវជនខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ថានៅថ្ងៃខាងមុខលោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ បន្ទាប់ពីធ្វើសុន្ទរកថារួច លោក សម រង្ស៊ី ក៏បានទទួលពានរង្វាន់ជាជើងឯកប្រជាធិបតេយ្យនៅកម្ពុជា ដែលផ្តល់ឲ្យដោយអង្គការកូរ៉េឈ្មោះ វេទិកាសិទ្ធិមនុស្ស និងសន្តិភាព អាស៊ី ៕
(ប្រភពពីផេករបស់លោក សម រង្ស៊ី)
អត្ថបទ៖ ព្រួញទេព