ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៤លាននាក់ ស្លាប់ជិត ៦០ម៉ឺននាក់ និងជាសះស្បើយជាង ៨.៤លាននាក់

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤,១៧៤,៣៣២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៩៨,៤១៣នាក់ និងជាសះស្បើយឡើងវិញ ៨,៤១៧,៩១០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៧៦៤,៩៦១នាក់ ស្លាប់ចំនួន ១៤១,៩៤៣នាក់ និងជាសះស្បើយចំនួន ១,៧១១,១៧៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។

ប្រេស៊ីលមានអ្នកឆ្លង ២,០៤៨,៦៩៧នាក់ ស្លាប់ចំនួន ៧៧,៩៣២នាក់ និងជាសះស្បើយ ១,៣៦៦,៧៧៥នាក់។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,០៤០,៤៥៧នាក់ ស្លាប់ ២៦,២៨៥នាក់ និងជាសះស្បើយ ៦៥៤,០៧៨នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds