លោក ពេជ្រ ស្រស់ បង្ហាញតម្រុយ ពីរដ្ឋាករទឹកមិនជួយចូកមិនជួយចែវ ដើម្បីបានផ្លូវ និងលូរំដោះទឹកកុំឲ្យស្ទះទេ បែរជាផាកពិន័យអ្នកធ្វើផ្លូវ និងអ្នកដាក់លូទៅវិញ
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានពីតម្រុយមួយទាកទងទៅនឹងបញ្ហាខាងរដ្ឋាករទឹក។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះបានសរសេរនៅលើគណនីហ្វេសប៊ុកថា«(តម្រុយ) រដ្ឋាករទឹកមិនជួយចូកមិនជួយចែវ ដើម្បីបានផ្លូវ និងលូរំដោះទឹកកុំឲ្យស្ទះទេ បែរជាផាកពិន័យអ្នកធ្វើផ្លូវ និងអ្នកដាក់លូទៅវិញ។
លោកវានបន្តទៀតថា «បើយោងតាមអ្នកធ្វើផ្លូវនិងដាក់លូ ដោយមិនលុយរបស់ប្រជាពលរដ្ឋមួយរៀលសោះបានរៀបរាប់ប្រាប់ខ្ញុំថា មុននឹងគាត់ចុះដាក់លូ និងធ្វើផ្លូវបានស្នើសុំសហការជាមួយរដ្ឋាករទឹកហើយរដ្ឋាករទឹកក៏បានសហការគ្នាបានពាក់កណ្តាលផ្លូវស្រាប់តែខាងរដ្ឋាករទឹកដោះដៃដោយកាយផ្លូវដាក់លូប៉ះចំទុយោទឹក បែរជាខាងរដ្ឋាករទឹកមិនចាត់អ្នកជំនាញទៅលើកទុយោទឹកចេញនោះទេថែមទាំងធ្វើការផាក ពិន័យអ្នកធ្វើផ្លូវដាក់លូជូនពលរដ្ឋទៅវិញ» ។ លោកក៏សូមអោយ ខាងរដ្ឋាករទឹកជួយមើលៗផង ដើម្បីជាប្រយោជន៍រួមនិងប្រយោជន៍ពលរដ្ឋក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ Fast News មិនទាន់សុំការបញ្ជាក់ពីខាងរដ្ឋាករទឹកនៅឡើយនោះទេទាក់ទងទៅនឹងបញ្ហានេះ៕