លោក ពេជ្រ ស្រស់ បង្ហាញពីសក្តានុពលរបស់គណបក្សយុវជនកម្ពុជា
(ភ្នំពេញ): លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារតាមរយ:បណ្តាញសង្គមហ្វេសបុកផ្លូវការអំពីសក្តានុពលរបស់គណបក្សរបស់ខ្លួនថា គណបក្សរបស់ខ្លួនមានក្រុមការងារប្រកបដោយទឹកចិត្តបរិសុទ ហើយក៏ជាមនុស្សជំនាន់ថ្មីដោយមិនជាប់ជំពាក់គុណនរណានោះឡើយជាពិសេសគឺសម្បូរយុវជនដែលមានឆន្ទៈច្បាស់លាស់ចំពោះជាតិមាតុភូមិ និងស្មោះត្រង់ជាមួយ
ប្រជាពលរដ្ឋ
បេីយោងតាមសារទាំងស្រុងមានខ្លឹមសារថា:#តើគណបក្សយុវជនកម្ពុជាមានអ្វីខ្លះ?
គណបក្សយុវជនកម្ពុជា មានក្រុមការងារប្រកប
ដោយទឹកចិត្តបរិសុទ ហើយក៏ជាមនុស្សជំនាន់ថ្មីដោយមិនជាប់ជំពាក់គុណនរណានោះឡើយជាពិសេសគឺសម្បូរយុវជនដែលមានឆន្ទៈច្បាស់លាស់ចំពោះជាតិមាតុភូមិ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ហើយពួកយើងមិនប្រាថ្នាអ្វីក្រៅពីចង់បានជាតិខ្មែររីកចម្រើនពិតប្រាកដ ព្រមទាំង
ប្រជាពលរដ្ឋរួចផុតពីទុក្ខលំបាក និងការជិះជាន់។
លោកបានបន្ថែមទៀតថា អ្វី ដែលសំខាន់បំផុតទៀតនោះ គឺ ក្រុមយើងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការដាក់ចេញ គោលនយោបាយដើម្បីសង្គ្រោះជីវភាពពលរដ្ឋខ្មែរនិង
ការពារនូវបូរណភាពទឹកដីកម្ពុជា ព្រមទាំងរៀបចំពពួកជនអន្តោប្រវេសន៍ឲ្យមានកាលកំណត់ពេលវេលាច្បាស់លាស់ក្នុងការរស់នៅលើទឹកដីខ្មែរ ។