ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣.៦លាននាក់ ស្លាប់ជិត ៥៩ម៉ឺននាក់ និងជាសះស្បើយជាង ៨លាននាក់
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៦៧១,១៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៨៥,៩២៩នាក់ និងជាសះស្បើយឡើងវិញ ៨,០២៤,៧៣០នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៦១៥,៣៥៥នាក់ ស្លាប់ចំនួន ១៤០,០៩១នាក់ និងជាសះស្បើយចំនួន ១,៦៤៣,៥០៧នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៩៧០,១៦៩នាក់ ស្លាប់ ២៤,៩២៩នាក់ និងជាសះស្បើយ ៦១៣,៧៣៥នាក់៕