អាមេរិកយកកម្ពុជាជាចំណុចបង្កើតជម្លោះជាមួយចិន ដោយផ្តើមពីការលាបពណ៌ចិនជុំវិញពាណិជ្ជកម្មរបស់ចិននៅកម្ពុជា
(ភ្នំពេញ)៖ ស្ថានទូតមហាអំណាចអាមេរិក និងស្ថានទូតមហាអំណាចចិន បានបង្ហោះសារឌឺដងដាក់គ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ដោយស្ថានទូតរបស់សហរដ្ឋអាមេរិកបានសរសេរថា បច្ចុប្បន្នប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេនៅកម្ពុជា តែការចំណេញរបស់កម្ពុជាគឺតិចជាងខាងគាគីចិន ដោយចិនចំណេញច្រើនជាង។ ស្រាប់តែមួយថ្ងៃក្រោយមកខាងស្ថានទូតចិនបានតបទៅកាន់ស្ថានទូតអាមេរិកវិញ តាមភាសាឌឺដងផ្លែផ្កាដោយបានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយឲ្យកម្ពុជាប្រុងប្រយ័ត្ន ព្រោះសហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតហើយ ជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម៕
អត្ថបទ៖ ព្រួញទេព