លោក ពេជ្រ ស្រស់ ៖ ក្រោមលេសទប់ស្កាត់ជំងឺ COVID-១៩ គឺមានប្រទេស២ហើយដែលកំពុងតែមានចេតនា បៀតបៀនតាមព្រំដែនកម្ពុជាយើង

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ដែលគេទទួលស្គាល់ថាជាអ្នកដែលតែងតែឈឺឆ្អាលរឿងប្រទេសជាតិ និងជាប្រធានគណបក្សយុវជនកម្ពុជា ដ៏វ័យក្មេងនោះ បានបង្ហាញនូវសារមួយនៅលើគេហទំព័រ facebook របស់លោក ទាក់ទងទៅនឹងការការពារព្រំដែនកម្ពុជា ជាមួយនឹងប្រទេសជិតខាងដោយលោកគិតថាបច្ចុប្បន្ននេះ ដោយសារតែជំងឺបញ្ហាកូវីដ១៩ ប្រទេសខ្លះបានយកលេសមកបៀតបៀនព្រំដែនប្រទេសកម្ពុជា។

លោកបានសរសេរថា «បញ្ហា COVID-19 គឺមានប្រទេសពីរហើយដែលបៀតបៀនព្រំដែនកម្ពុជាក្រោមលេសទប់ស្កាត់ការឆ្លង នៃជំងឺ COVID-19 ហើយប្រទេសទាំងនោះមានដូចជា ១. វៀតណាម២. ថៃ ការទប់ស្កាត់ជំងឺ COVID-19 របស់ប្រទេសទាំងពីរនេះគឺហាក់មានចេតនាលួចច្រឹបដែនដីតាមព្រំដែនកម្ពុជា»។

ក្នុងនាមខ្ញុំជាអ្នកនយោបាយស្របច្បាប់ លោកពេជ្រ ស្រស់ ក៏សូមលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាត្រូវពិនិត្យមើលឲ្យបានខ្ជាប់ខ្ជួនលើប្រទេសទាំងពីរនេះ ជៀសវាងមានរឿងលួចដីកម្ពុជាដោយប្រការណាមួយនោះ ហើយជាពិសេសត្រូវឲ្យប្រទេសវៀតណាមរើតង់ចេញពីដែនដីមិនទាន់មានការកំណត់ច្បាស់លាស់ ដើម្បីធានាបាននូវតម្លាភាពរវាងកម្ពុជាយើង និងវៀតណាម៕

Image may contain: one or more people, text and outdoor

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds