ចិនកាចណាស់ !! ចិនគំ រាមគៀបក្រុមហ៊ុនផលិតស ព្វាវុធយក្ស Lockheed Martin ដែលជាបេះដូងរបស់អាមេរិក!

ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបានប្រកាសឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទ ណ្ឌ កម្មប្រ ឆាំងក្រុមហ៊ុនផលិតសព្វាអាវុធ ដ៏ល្បីល្បាញមួយរបស់អាមេរិកគឺ ឡុកឃីដម៉ាទីន (Lockheed Martin) ដើម្បីឆ្លើយតបនឹងកិច្ចព្រមព្រៀងចុងក្រោយ នៃការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។
នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សហរដ្ឋអាមេរិកបានយល់ព្រមជាផ្លូវការ ក្នុងការជួយអភិវឌ្ឍសមត្ថភាពគ្រាប់មីស៊ីលផាទ្រីយ៉ូត (Patriot) សម្រាប់វាយប្រហារពីផ្ទៃដីទៅលើអាកាស ឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ ៦២០លានដុល្លាអាមេរិក ខណៈពេលដែលក្រុមហ៊ុន Lockheed Martin គឺជាអ្នកម៉ៅការដ៏សំខាន់ នៅក្នុងកិច្ចព្រមព្រៀងលក់អាវុធខាងលើនេះ។

ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឲ្យភាគីចិនផ្ទុះកំហឹងជាខ្លាំង ដោយបានហៅសកម្មភាពនេះថា ជាការធ្វើឲ្យអន្តរាយដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ព្រោះកិច្ចព្រមព្រៀងលក់អាវុធជាមួយកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង គឺជាមូលហេតុដ៏សំខាន់បំផុតពីរយ៉ាង នៃភាពតានតឹងរវាងទំនាក់ទំនងអាមេរិក-ចិន។

ទីក្រុងប៉េកាំងបានរិះគន់ខ្លាំងៗចំពោះ កិច្ចព្រមព្រៀងអាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយក្រុងតៃប៉ិ ដោយថែមទាំងបានគំរាមដាក់ទណ្ឌកម្ម ជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនវិញ នៅតែបង្កើនសកម្មភាពកាន់តែខ្លាំងឡើងៗ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds