មនុស្ស ៨នាក់ផ្សេងទៀតនោះ មិនប៉ះពាល់ផ្ទាល់អ្នកដំណើរខ្មែរកើតកូវីដមកពីអារ៉ាប់ទេ

(ភ្នំពេញ)៖ បន្ទាប់ពីមានការបង្ហោះព័ត៌មានដែលថា មនុស្ស ៨ នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡឺស័ក មានការប៉ះពាល់អ្នកដំណើរខ្មែរដែលធ្វើដំណើរពីអារ៉ាប់ដែលមានផ្ទុកកូវីដ ១៩ នោះ នៅប៉ុន្មាននាទីមុននេះ លោកជំទាវ ឱ វ៉ាន់ឌីន បានស្រាយចម្ងល់រឿងនេះលើបណ្តាញតេឡេក្រាម។

លោកជំទាវបានបញ្ជាក់ថា៖ “ខ្ញុំសូមជម្រាបជូនថា ការដឹកពួកគាត់នេះ មិនទាន់អាចថាពួកគាត់មានវីរុសកូវីដ-១៩នោះទេ។ ពួកគាត់ជាអ្នកធ្វេីដំណេីរមកពីប្រទេសម៉ាឡេស៊ីតាមជេីងហោះហេីរផ្សេង ដែលមិនមានវិជ្ជមានវីរុសកូវីដ-១៩។ តែដោយសារពួកគាត់ជាអ្នកដែលបានស្នាក់នៅរងចាំលទ្ធផលតេស្តនៅទីតាំងមួយ (ក្នុងជាន់ខុសគ្នា) ដែលមានអ្នកដំណេីរតាមជេីងហោះហេីរដែលបានរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩ក្នុងពេលថ្មីៗនេះចំនួន ២៤នាក់ ដូច្នេះ ដេីម្បីស្រាវជ្រាវបន្ថែមក្រែងមានការចម្លងបន្តគ្នាពីអ្នកជំងឺកូវីដ-១៩ ដែលបានរកឃេីញនោះ និងដេីម្បីការពារការចម្លងបន្តគ្នាជាយថាហេតុ ក្រុមគ្រូពេទ្យ ក៏បាននាំពួកគាត់ឲ្យនៅចត្តាឡីស័កចំនួន ១៤ថ្ងៃតាមដានសុខភាពបន្តទៀតនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ អរគុណច្រេីននូវការចូលរួមរបស់បងប្អូនក្នុងវិធានការពារការចម្លងនេះ”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds