នៅមិនទាន់ចប់ទេ!!ចិន រកឃើញវីរុសកូរ៉ូណា នៅលើសំបកវេចខ្ចប់បង្គាក្លាសេដែលនាំចូលពី… !

(ចិន)៖ យោងតាមការចុះផ្សាយនៅលើគេហទំព័រ cgtn នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ បានឲ្យដឹងថា រដ្ឋបាលគយចិន (GAC) បានឱ្យដឹងក្នុងសន្និសីទកាសែតមួយនៅថ្ងៃសុក្រនេះថា មន្ត្រីជំនាញបានរកឃើញវីរុសកូរ៉ូណា នៅលើកញ្ចប់បង្គាក្លាសេចំនួន៣កញ្ចប់ ដែលនាំចូលពីអេក្វាឌ័រកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

មន្ត្រីជំនាញបានបញ្ជាក់ថាចំពោះការតេស្តរកវីរុសនៅលើសាច់បង្គានិងនៅខាងក្នុងកញ្ចប់ បានបង្ហាញលទ្ធផលថាអវិជ្ជមាន។

យ៉ាងណាមិញអាជ្ញាធរចិនក៏បានផ្អាកការចុះបញ្ជីរបស់ក្រុមហ៊ុនអេក្វាឌ័រ ចំនួន៣នៅប្រទេសចិន ព្រមទាំងរាល់ទំនិញរបស់ក្រុមហ៊ុនទាំងនោះ បន្ទាប់ពីរកឃើញថាមានវីរុសកូរ៉ូណានៅលើសំបកវេចខ្ចប់បង្គាក្លាសេ។

គួររំលឹកថាដើម្បីការពារហានិភ័យនៃការរីករាលដាលវីរុសកូវីដ១៩ អាជ្ញាធរចិន បានរឹតបន្តឹងរាល់ចំណីអាហារដែលបាននាំចូល ដោយរាល់ទំនិញនាំចូលត្រូវឆ្លងកាត់ការត្រួតពិនិត្យតេស្តរកមើលមេរោគ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds