កាន់តែក្ដៅហើយ!! រុស្សុី មិនគាំទ្រនឹងទង្វើរបស់អ៊ីស្រាអែល ដែលចង់វាតទី ទឹកដី ជាមួយប៉ាលេស្ទីនឡើយ….
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ុ នប៉ងពង្រីកអធិបតេយ្យភាពរបស់អ៊ីស្រាអែលដល់ផ្នែកខ្លះនៃតំបន់ West Bank នឹងប ង្កឱ្យមានអំ ពើហឹ ង្សាថ្មីមួយនៅក្នុងតំបន់។
ការប៉ុ នប៉ងបែបនេះក៏នឹងបញ្ចប់នូវក្តីសង្ឃឹមនៃដំណោះស្រាយរវាងរដ្ឋទាំងពីរផងដែរ។ លោកស្រីបានបន្ថែមថាប្រទេសជាច្រើនមានអាកប្បកិរិយារិះ គន់ចំពោះផែនការរបស់អ៊ីស្រាអែលក្នុងការបញ្ចូលផ្នែកខ្លះនៃវេសបែងសម្រាប់ការកាន់កា ប់របស់ខ្លួន។
លោកស្រី បានបន្ដទៀងថាប្រទេសរុស្ស៊ីគាំទ្រដំណោះស្រាយរដ្ឋពីរសម្រាប់ជ ម្លោះប៉ាឡេស្ទីន – អ៊ីស្រាអែលនៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ។ ប្រទេសរុស្ស៊ីជឿជាក់ថា វាចាំបាច់ដើម្បីសម្រេចបាននូវការបន្តការចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ៕