ទីបំផុតពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចោទប្រកាន់តាមចៅក្រមស៊ើបសួរ និងត្រៀមកំណត់ថ្ងៃបើកសវនាការឆាប់ៗនេះ

(ភ្នំពេញ)៖ នៅទីបំផុតពាក្យបណ្ដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលប្តឹងលោក សម រង្ស៉ី នៅប្រទេសបារាំង ត្រូវបានព្រះរាជអាជ្ញាទីក្រុងប៉ារីស សម្រេចឯកភាពចំពោះការដាក់នៅក្រោមការត្រួតពិនិត្យចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» របស់ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស និងសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ នាពេលឆាប់ៗខាងមុខ។
លោក គី តិច បានបញ្ជាក់បន្ថែមថា នៅពេលនេះលោក សម រង្ស៉ី បានស្វះស្វែងរកមេធាវី២រូបការពារខ្លួនក្នុងរឿងក្តីនេះ បើតាមនីតិវិធីមេធាវីរបស់ សម រង្សី មានរយ:ពេល៣ខែ សម្រាប់ដាក់សារណាការពារ ដោយគិតចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ពោលគឺគិតពីថ្ងៃចៅក្រមស៊ើបសួរធ្វើការចោទប្រកាន់លើ សម រង្ស៊ី។
ការចោទប្រកាន់នេះ ត្រូវបានធ្វើចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបាន ចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី ពុំមានមូលដ្ឋានផ្លូវច្បាប់ ដែលអាចប្រកែកដោះបន្ទុក ឬធ្វើការជំទាស់ទៅនឹងពាក្យសម្ដីរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់នោះទេ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds