សកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិម្នាក់ គឺ “អាសង្ហា” ឆេះដុំចំពោះអ្នកគាំទ្រដែលមិនចូលរួមបាតុកម្មនៅប្រទេសកូរ៉េខាងត្បូងជាមួយនឹង លោក សម រង្ស៊ី
(កូរ៉េខាងត្បូង)៖ សកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិម្នាក់ ដែលមានភាពល្បីល្បាញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក(Facebook) ដែលគេស្គាល់ថា “អាសង្ហា” បានបញ្ចេញការមិនពេញចិត្ត ក៏ដូចជាមានការឆេះដុំ អាក់អន់ស្រពន់ចិត្តចំពោះអ្នកគាំទ្រគណបក្សសង្រោះជាតិ ដែលមិនព្រមអើពើចូលរួមក្នុងការធ្វើបាតុកម្មជាមួយអតីតប្រធានគណបក្សសង្រ្គោះជាតិ គឺ លោក សម រង្ស៊ី។
គួររំលឹកផងដែរថាកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក សម រង្ស៊ី រួមទាំងសហការីរបស់លោក បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីជួបជាមួយក្រុមពលករ ក៏ដូចជាក្រុមនិស្សិតដែលរស់នៅ ធ្វើការ និង សិក្សានៅប្រទេសកូរ៉េខាងត្បូង៕
អត្ថបទ៖ ព្រួញទេព