ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១.៧លាននាក់ ស្លាប់ជាង ៥៤ម៉ឺននាក់ និងជាសះស្បើយជាង ៦.៦លាននាក់
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១,៧៣១,៥៨២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៤០,០៣១នាក់ និងជាសះស្បើយឡើងវិញ ៦,៦២៣,០៨៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,០៣៩,៦៦៦នាក់ ស្លាប់ចំនួន ១៣២,៩៥២នាក់ និងជាសះស្បើយចំនួន ១,៣១០,៦២១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៦២៦,០៧១នាក់ ស្លាប់ចំនួន ៦៥,៥៥៦នាក់ និងជាសះស្បើយ ៩៧៨,៦១៥នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៧២០,៣៤៦នាក់ ស្លាប់ ២០,១៧៤នាក់ និងជាសះស្បើយ ៤៤០,១៥០នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖