ផ្ទុះការតវ៉ាពីអ្នករកស៊ីកាប់ជ្រូកជាមួយពន្ធដារ ផ្អើលដល់លោក ពេជ្រ ស្រស់ ចុះសិក្សាស្រាវជ្រាវ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចុះសិក្សាស្រាវជ្រាវ រកតម្រុយ ករណីដែលអ្នករកស៊ីកាប់ជ្រូកនៅក្រុងសួង នាំគ្នាផ្ទុះការតវ៉ាជាមួយពន្ធដារ ដែលយកពន្ធកាប់ជ្រូករបស់ពួកគាត់ផ្ទុយនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលប្រកាសឈប់ឲ្យយកពន្ធកាប់ជ្រូក ពីសំណាក់អាជីវករ។
លោក ពេជ្រ ស្រស់ នឹងបន្តចុះទៅសាលាខេត្តត្បូងឃ្មុំ ដើម្បីសាកសួររកតម្រុយបន្ថែមទៀត។

អង្គភាពព័ត៌មាន Fast News នឹងតាមដានអំពីករណីនេះ ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds