លោក ពេជ្រ ស្រស់ រំលឹកដាស់ដល់អាជ្ញាធរភូមិ-ឃុំ មួយចំនួនសូមកុំមានការរើសអើង ឬប្រកាន់បក្ខពួកនិយម ចំពោះប្រជាជនដែលមិនមែនជាសមាជិកបក្សខ្លួន
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សបក្សយុវជនកម្ពុជា បានបង្ហោះចេញនូវសារមួយដាស់តឿនដល់ មេភូមិ មេឃុំ មួយចំនួនដែលមានចរិកបក្ខពួកនិយម និងរើសអើងនិន្នាការនយោបាយ តាមរយៈការប្រើប្រាស់រូបភាពមិនពេញចិត្តដល់ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសារតែគេមិនព្រមចូលបក្សរបស់ខ្លួន។
បើយោងទៅតាមសំណេររបស់លោកបានបង្ហោះនៅមុននេះបន្តិចបានបង្ហោះថា «បើមិនបំបាត់បក្ខពួកនិយមឲ្យទាន់ពេលនោះទេគឺសម្រែកទាមទារតម្លាភាពនៅតែបន្លឺឡើងកង
រំពងដូចរ៉ៃយំខែចេត្រអញ្ចឹង បើមានតម្លាភាពគឺមិនមានសម្លេងស្រែករកកិច្ចអន្តរាគមន៍ឡើយ»។
លោកបានដាស់តឿនបន្ថែមទៀតថា អស់លោក លោកស្រី ជា មេភូមិ មេឃុំ កុំបង្កើតភាពឈឺចាប់ដល់ពលរដ្ឋក្រីក្រអី នៅក្នុងកាលៈទេសៈ ដែលជាតិកំពុងជួយពលរដ្ឋក្រីក្រនេះ ពីព្រោះថាវាជាបាបកម្មធ្ងន់ធ្ងរខ្លាំងណាស់៕