កាន់តែអូសបន្លាយហើយ WHO ថា ជម្ងឺកូវីដ១៩ នឹងមិនទាន់បញ្ចប់ឆាប់ៗនេះនោះទេ

(បរទេស) ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា យោងតាមអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា ជំងឺកូវីដ១៩ នៅយូរទៀតណាស់ទម្រាំតែឃើញកោះត្រើយ ដែលវានឹងមិនអាចដល់ទីអវសាន្តក្នុងពេលឆាប់ៗនេះទេ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃច័ន្ទ លោក Tedros បានមានប្រសាសន៍ថា៖ «រឿងនេះមិនទាន់ជិតដល់ទីបញ្ចប់នៅឡើយទេ។ ទោះបីជាប្រទេសជាច្រើនមានការធូរស្បើយក៏ដោយ ជំងឺនេះនៅតែបន្តរាតត្បាតក្នុងល្បឿនមួយយ៉ាងលឿន ពួកយើងសុទ្ធតែស្ថិតនៅក្នុងស្ថានភាពនេះទាំងអស់គ្នា ហើយក៏នៅពេលយូរទៀតដែរ»។លោក Tedros ក៏បាននិយាយផងដែរថា មកដល់ថ្ងៃអង្គារ៍នេះ គឺជាគម្រប់ខួប៦ខែហើយ ចាប់តាំងពីអង្គការសុខភាពពិភពលោកបានទទួលរបាយការណ៍ដំបូងនៃករណីជំងឺកូវីដ១៩ នៅប្រទេសចិន ពីមូលហេតុដែលមិនស្គាល់មួយ ដែលក្រោយមកត្រូវបានគេកំណត់ ថាបណ្តាលមកពីការឆ្លងមេរោគវីរុសកូរ៉ូណាថ្មី។ លោកអគ្គនាយក បាននិយាយថា៖ «នេះគឺជាខួប៦ខែ នៃការផ្ទុះឡើង ស្របពេលជាមួយនឹងការឈានដល់ ១០លានករណីឆ្លងសរុប និង ៥សែនករណីស្លាប់»។

លោក Tedros បានមានប្រសាសន៍ថា៖ «នេះគឺជាពេលវេលាសម្រាប់យើងទាំងអស់គ្នា ដើម្បីគិតត្រឡប់ទៅអ្វីដែលយើងបានធ្វើកន្លងមក និងវាជាមេរៀនជីវិតផងដែរ ហើយយើងបានធ្វើអ្វីគ្រប់បែបយ៉ាងសម្រាប់សង្គ្រោះជីវិត។ កាលពី៦ខែមុនគ្មាននរណាម្នាក់ក្នុងចំណោមយើង អាចដឹងថា ជីវិតលើលោកនាពេលនេះទៅជាអ៊ីចឹងទេ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds