កីឡាករជម្រើសជាតិប៉ាគីស្ថានកំពុងព្រួយបារម្ភពេលប៉ះកម្ពុជាខ្លាចធ្លាក់ចេញពីការប្រកួតជម្រុះ World Cup ទាំងមិនបានប៉ះបាល់
កីឡាករជម្រើសជាតិទាំងអស់កំពុងសង្ឃឹមថា ពួកគេនឹងបានលេង ទោះបីជាបានដឹងពីគូប្រកួតរួចទៅហើយក៏ដោយ! ប៉ុន្តែការបន្សល់ទុកនូវបញ្ហាមិនច្បាស់លាស់ថា តើពួកគេអាចលេងបានឬអត់។ បើមិនបានលេង! ប៉ាគីស្ថាននឹងធ្លាក់ចេញពីការប្រកួតប្រជែងពានរង្វាន់ 2022 FIFA World Cup និងពានរង្វាន់ 2023 AFC Asian Cup ដោយមិនបានប៉ះបាល់លើទីលាន។
ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាននឹងជួបវិបត្តិកាន់តែធ្ងន់ ប្រសិនបើជម្លោះនៃការគ្រប់គ្រងរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានមិនទាន់បានដោះស្រាយរួច។ គេសង្ឃឹមថាប៉ាគីស្ថាននឹងបានលេងទល់នឹងកម្ពុជាក្នុងជម្រុះ World Cup និង AFC Asian Cup ជុំដំបូង២ជើងក្នុងខែមិថុនា ។
មិនត្រឹមតែមានភាពមិនច្បាស់លាស់ចំពោះការចូលរួមរបស់ប៉ាគីស្ថាននោះទេ។ មានភាពមិនប្រាកដប្រជាផងដែរ ទាក់ទងនឹងចំនួននៃក្រុមនៅ World Cup ដែលស្ថាប័នបាល់ទាត់ពិភពលោក FIFA ធ្វើការសម្រេចមួយថ្ងៃមុនការប្រកួតជម្រុះតំបន់អាស៊ីចាប់ផ្តើមនៅថ្ងៃទី 6 ខែមិថុនា ថាតើការប្រកួតកីឡាបាល់ទាត់របស់ខ្លួននឹងត្រូវកើនឡើងដល់ 48 ក្រុមឬនៅតែជាព្រឹត្តិការណ៍ 32 ក្រុមដដែល។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)បានប្រកាសកាលពីខែមុនថា នឹងបង្ហាញពីការបន្ថែមក្រុមក្នុង World Cup នៅដំណាក់កាលចុងក្រោយជិតដល់វគ្គជម្រុះ ហើយកៅអី៤កន្លះដែលទ្វីបអាស៊ីមានក្នុងដៃបច្ចុប្បន្ន អាចនឹងឡើងដល់៨។ អញ្ចឹងក៏ដោយ!ទោះបីជាបង្កើនក្រុម ឬរក្សាដដែល ក៏គ្មានផលប៉ះពាល់ដល់ជម្រើសជាតិប៉ាគីស្ថានដែលជាជម្រើសជាតិឈរក្នុងលំដាប់ក្រុមដែលមានចំណាត់ថ្នាក់ FIFA ទាប់ជាងគេទាំង១២ស្របពេល ដែលជម្រើសជាតិមួយនេះនឹងត្រូវប្រកួតទល់នឹងកម្ពុជាជើងទី១នៅពហុកីឡដ្ឋានជាតិអូឡាំពិកថ្ងៃទី០៦មិថុនា។
ជើងទី២នឹងធ្វើឡើងនៅទីក្រុង Lahore ថ្ងៃទី១១ខែមិថុនា បើយោងតាមកាលវិភាគ ប៉ុន្តែគេមិនទាន់ដឹងថាបានលេងឬក៏អត់ផងប្រសិនបើក្រុមត្រូវបានដកចេញ។ បញ្ហាជុំវិញការទាក់ទងជាមួយសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានអាចឲ្យគេឃើញថា ក្រុមជម្រើសជាតិអាចនឹងត្រូវបានដកចេញពីព្រឹត្តិការណ៍ប្រកួតមួយចំនួនរួចទៅហើយ ពិសេសចុងក្រោយនេះត្រូវបានដកចេញពីពានរង្វាន់ AFC U-23 Championship កាលពីខែមុនហើយការប្រកួតវគ្គជម្រុះ 2020 Tokyo Olympics ក៏មិនបានលេងដែរ។
ប្រធានក្រុមជម្រើសជាតិប៉ាគីស្ថានកីឡាករ Saddin Hussain បាននិយាយសំដៅលើការយកឈ្នះកម្ពុជាក្នុងវគ្គជម្រុះដំបូងនេះនឹងធ្វើឲ្យប៉ាគីស្ថានអាចប្រកួតប្រជែងកាន់តែបានយូដើម្បីដណ្ដើមកៅអីទៅលេងនៅកាតារក្នុងរយៈពេល៤ឆ្នាំទៀត។ កីឡាកររូបនេះថា៖”ប្រសិនបើយើងបានលេងក្នុងវគ្គជម្រុះជុំដំបូង វានឹងល្អសម្រាប់អនាគតបាល់ទាត់ប៉ាគីស្ថាន”។ ប្រសិនបើយើងបានចូលរួមយើងចាំបាច់ចាប់ផ្ដើមហ្វឹកហាត់ពីខែនេះទៅ។ កម្ពុជាមិនមែនជាក្រុមដែលងាយស្រួលយកឈ្នះនោះទេ ហើយយើងត្រូវតែចាប់ផ្ដើមធ្វើការធ្ងន់ពីពេលនេះតទៅ”។
ការប្រកួតចាញ់ក្រុមជម្រើសជាតិយ៉េមែនកាលពីឆ្នាំ២០១៥មិនត្រឹមតែជាការឈឺចាប់សម្រាប់បាល់ទាត់ប៉ាគីស្ថានតែមួយនោះទេ។ បីខែបន្ទាប់ពីនោះបញ្ហាចម្រូងចម្រាស ពុករលួយក្នុងសហព័ន្ធកីឡាករបាល់ទាត់ប៉ាគីស្ថាន នៅតែមិនទាន់បានដោះស្រាយមកដល់ពេលនេះ។
ជាការឈានជើងចូលមកដោះស្រាយវិបត្តិបាល់ទាត់ក្នុងប្រទេសបេសកកម្មស្វែងរកដំណោះស្រាយពីFIFA/AFC នឹងមកប្រទេសប៉ាគីស្ថាននៅថ្ងៃទី២៨និង២៩ឧសភាខាងមុខ។ ប៉ុន្តែប៉ាគីស្ថានត្រូវធ្វើដំណើរមកកម្ពុជា រឿងនឹងតម្រូវឱ្យបញ្ចប់បេសកកម្មមួយនេះ ដោយផ្ដល់របាយការណ៍នៃការរកឃើញការពិន័យនិងសំណើផ្សេងៗឲ្យបានក្នុងរយៈពេល៦ថ្ងៃ ។
សូម្បីតែនៅពេលនេះ! នៅតែមានការចោទសួរអំពីការផ្តល់មូលនិធិដល់ក្រុមជម្រើសជាតិ។ ទាំង FIFA និង AFC បានផ្អាកការផ្តល់មូលនិធិដល់ PFF បន្ទាប់ពី លោក Ashfaq Hussain Shah បានឡើងកាន់អំណាចជាប្រធានសហព័ន្ធម្នាក់ឯង ជ្រៀតចូលក្នុងសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន បន្ទាប់ពីមានការបោះឆ្នោតមួយដែលត្រូវបានដឹកនាំ ដោយតុលាការកំពូលកាលពីខែធ្នូឆ្នាំមុន។ FIFA បានហៅការបោះឆ្នោតនោះថាជាការជ្រៀតជ្រែករបស់ភាគីទីបីហើយ AFC ទទួលស្គាល់តែតួនាទីដែលដឹកនាំដោយលោក Faisal Saleh Hayat ប៉ុណ្ណោះ។ សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានមានប្រធានសហព័ន្ធ២នាក់ហើយមនុស្សទាំងពីមិនត្រូវគ្នានោះទេ។
លើសពីនេះក្រុមដែលដឹកនាំដោយ Hayat មានអារម្មណ៍ថាជម្រើសជាតិមានពេលវេលាតិចតួចហើយខ្វះខាតហិរញ្ញវត្ថុ ដើម្បីរៀបចំក្រុមសម្រាប់ការប្រកួតជុំដំបូងជាមួយកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ!គណកម្មការរៀបចំការប្រកួតដែលដឹកនាំដោយ Ashfaq មានបំណងបញ្ជូនក្រុមទៅក្រុមជម្រើសជាតិមកហ្វឹហាត់និងមានការផ្តល់យោបល់ពីផ្នែកផ្សេងមួយចំនួនទៀត ដើម្បីធានាថាក្រុមជម្រើសជាតិនឹងបានលេង។ ដំណោះស្រាយដែលអាចទៅរួចគឺថាក្រុមដែលដឹកនាំដោយ Ashfaq ជ្រើសរើសក្រុមកីឡាករជម្រើសជាតិដោយរបៀបណា ហើយស្ថាប័នដឹកនាំបាល់ទាត់កំពូលដែលដឹកនាំដោយលោក Hayat បញ្ជូនក្រុមកីឡមកចូលរួមដែរឬក៏អត់។
អ្នកចាំទីជម្រើសជាតិប៉ាគីស្ថានដើមកំណើតដាណឺម៉ាកកីឡាករ Yousuf Butt បាននិយាយប្រាប់កាសែត Dawn ថា កីឡាករជម្រើសជាតិប៉ាគីស្ថានមានដើមកំណើតដាណឺម៉ាកបានគិតរួចទៅហើយពីរឿងនេះ។ “ខ្ញុំ, Hassan Bashir, Yaqoob Butt និងMohammad Ali ស្ថិតតែកំពុងលេងលីគដល់ពាក់កណ្ដាលរដូវកាលប៉ុន្តែពួកយើងនឹងមកហ្វឹកហាត់ហើយលេងប្រសិនបើមានឱកាសលេងយើងអាចទៅនិងធ្វើការហោះហើយមកប៉ាគីស្ថានដើម្បីចូលរួម”។
“ អញ្ចឹងក៏ដោយ! កីឡាករដែលនៅប្រទេសប៉ាគីស្ថានស្រាប់ត្រូវតែចាប់ផ្ដើមហ្វឹកហាត់ទោះបីជាមិនបានលេងកាលពីខែធ្នូក៏ដោយពិសេសពួកគេត្រូវការហ្វឹកហាត់ដែលមានបច្ចេកទេសខ្ពស់។យើងអាចមិនអាចទៅហើយលេងដោយគ្មានការហ្វឹកហាត់ត្រឹមត្រូវនោះទេ។ ក្នុងការប្រកួត SAFF Championship កាលពីឆ្នាំមុនកម្រិតនៃភាពរឹងមាំរបស់ក្រុមហាក់មិនទាន់បានល្អបើទោះបីចជាគ្រូបង្វឹកបានមកធ្វើការជាមួយពួកគេមុន៤ខែហើយក៏ដោយ”។
ស្ថានភាពបច្ចុប្បន្ន!ក្រុមជម្រើសជាតិប៉ាគីស្ថានគ្មានសកម្មភាពនោះទេ ខណៈដែលគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Jose Antonio Nogueira ដែលត្រូវបានលោក Hayat ជួលមកបង្វឹកកាលពីឆ្នាំមុន ត្រូវបានលាឈប់ពីដំណែងបន្ទាប់ពីលោក Ashfag ឡើងជ្រែកអំណាច។ បន្ទាប់ពីការប្រកួតពានរង្វាន់ជើងឯកអាស៊ីខាងត្បូងកាលពីឆ្នាំមុន ជម្រើសជាតិប៉ាគីស្ថាន ទើបលេងបានមួយប្រកួតទល់នឹងប៉ាឡេស្ទីនមិត្តភាពអន្តរជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៨ប៉ុណ្ណោះ។
តារាបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានល្បីជាងគេដែលកំពុងលេងនៅក្លិប Al-Najaf របស់អ៊ីរ៉ាក់ កីឡាករ Kaleemullah ដែលធ្លាប់ជាប្រធាក្រុមជម្រើសចាតិតែត្រូវបានចាកចេញពីជម្រើសជាតិដោយសារមិនត្រូវគ្នាជាមួយលោក Hayat. គ្មានសុទិដ្ឋិនិយមពីការប្រកួតជម្រុះ World Cup នេះទេ។
“ ស្ថានភាពមិនសូវល្អនោះទេហើយខ្ញុំក៏មិនគិតថាប៉ាគីស្ថានបានលេងវគ្គជម្រុះនេះដែរ”។
កម្ពុជាកំពុងដឹកនាំដោយអតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda ហើយថ្មីៗនេះបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាចាញ់នជម្រើសជាតិបង់ក្លាដេសដែលជាគូប្រជែងពានរង្វាន់អាស៊ីខាងត្បូងជាមួយប៉ាគីស្ថានកាលពីខែមុន។
អតីតមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានលោក Muslim Butt ដែលពេលនេះរស់នៅប្រទេសកម្ពុជាជឿថានេះគឺជាឱកាសល្អដែលប៉ាគីស្ថានអាចយកឈ្នះកម្ពុជាហើយ។
“ កម្ពុជាគឺជាក្រុមដែលល្អមួយ។ទោះបីជាយ៉ាងនេះក្ដី! ពួកគេមិនមានតិកនិកល្អដូចកីឡាករប៉ាគីស្ថាននោះទេ។ ប៉ាគីស្ថានបានមកីឡាករល្អដូចជា Kaleemullah ដែលអាចធ្វើឲ្យកីឡាករកម្ពុជាពិបាកហើយខ្ញុំបានប្រាប់ទៅនាយករដ្ឋមន្រ្តីលោក Imran Khan ឲ្យជួយធ្វើអន្តរាគន៍ហើយឲ្យប្រាកដថាយើងអាចបានចូលរួមនិងយកឈ្នះការប្រកួតនេះ”។
ប៉ាគីស្ថាន មិនបានឈ្នះការប្រកួតវគ្គជម្រុះក្នុងប្រវត្តិសាស្រ្តរបស់ពួកគេនៅឡើយទេតែពួកគេសប្បាយចិត្តដែលចាប់ឆ្នោតមិនប៉ះក្រុមមានចំណាត់ថ្នាក់ខ្ពស់ជាងគេម៉ាឡេស៊ី។ ម៉ាឡេស៊ីឈរលេខ១៦៨ក្នុងតារាងបាល់ទាត់ពិភពលោកដែលនឹងត្រូវជួបក្រុមនភៅអាស៊ីអាគ្នេយ៍ទីម័រខាងកើតខណៈក្រុមកោះហ្គាមត្រូវប៉ះប៊ូតាន់។ឡាវប៉ះបង់ក្លាដេសហើយម៉ុងហ្គោលលីត្រូវជួបប្រ៊ុយណេហើយជម្រើសជាតិស្រីលង្កាដែលជាក្រុមមានចំណាត់ទាបជាងគេ(២០២)នៅអាស៊ីត្រូវប៉ះម៉ាកាវ៕
អត្ថបទ៖ គឹមស្រ៊ិន