ជំនួបលោក កឹម សុខា និងភារធារីទូត នៃប្រទេសកាណាដាប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា
(ភ្នំពេញ) ៖ ការបញ្ជាក់ខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោក កឹម សុខា ជាមួយលោកស្រី Allison Steward ភារធារីទូត នៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃច័ន្ទទី២៩ ខែមិថុនា ឆ្នាំ២០២០។
លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យលោក កឹម សុខា បានឲ្យដឹងថា ការគ្នានៅពេលនេះ ដោយសារលោកស្រី Allison Steward នឹងត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយបានចូល ជួបពិភាក្សា និងជម្រាបលាលោកប្រធាន កឹម សុខា។ នៅក្នុងឱកាសនោះដែរ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងសហប្រតិបត្តិការល្អប្រកបដោយការយោគយល់ និងមិត្តភាព ក្នុងអំឡុងពេល នៃការបំពេញបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា។