សៀមរាប៖ ជនបរទេសម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
សៀមរាប៖ ជនបរទេសម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១និង៥០នាទី ភូមិមណ្ឌល១សង្កាត់ ស្វាយដង្គំ ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្តទទួលផែនការងារអន្តោរប្រវេសន៍បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ VAN SCHALKWYK ISAK ភេទប្រុស កើតថ្ងៃទី២៦ សីហា ១៩៨៧ ជនជាតិអាហ្វ្រិកខាងត្បូង មុខរបរគ្រូបង្រៀននៅសាលាអន្តរជាតិវេស្ទើន ស្នាក់នៅផ្ទះជួលភូមិស្វាយដង្គំ ឃុំស្វាយដង្គំ ខេត្តសៀមរាប។
លោកស្នងការរងបន្តថា ផ្អែកតាមការពិនិត្យរបស់កម្លាំងនគរបាលជំនាញនិងលោកវេជ្ជបណ្ឌិតអ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង។
សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) រាជធានីភ្នំពេញរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត ៕
(ប្រភពព័ត៌មានយោងតាមផេករបស់អគ្គស្នងការនគរបាលជាតិ)
អត្ថបទដកស្រង់ដោយ៖ សីហា