មន្ទីរពេទ្យខ្នាតធំមួយតម្លៃជាង ៥០លានដុល្លារ នឹងលេចចេញជារូបរាងលើទឹកដីខេត្តត្បូងឃ្មុំនៅចុងឆ្នាំក្រោយនេះ

(ត្បូងឃ្មុំ)៖ យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ខេត្តត្បូងឃ្មុំនឹងមានមន្ទីរពេទ្យខ្នាតធំមួយ ដើម្បីបំរើជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន « វឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ » ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំលើកឡើងដូច្នេះថា មន្ទីពេទ្យខ្នាតធំមិត្តភាព កម្ពុជា-ចិន ដែលចំណាយទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារសហរដ្ឋអាមេរិក នឹងលេចជារូបរាង ហើយបើកឲ្យដំណើរការបំរើជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។

ឯកឧត្តមបណ្ឌិបានបន្តថា បច្ចុប្បន្នមន្ទីរពេទ្យនេះកំពុងដំណើរការសាងសងលើផ្ទៃដី ២៤,៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាសរុប ៥៥,៨១៥ម៉ែត្រការ៉េ និងបំពាក់នូវសំភារះបរិក្ខាពេទ្យទំនើបៗ សំរាប់បំរើឲ្យសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរបើតាមគម្រោងដែលបានដាក់ចេញ ការសាងសង់នេះនឹងត្រូវបញ្ចប់រួចរាល់នៅខែកញ្ញា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds