(ព្រះសីហនុ)៖ ផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៤ នៅស្រុកព្រៃនប់ម្តងទៀត បណ្តាលឲ្យកកស្ទះចរាចរណ៍
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ កំពុងមានការផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៤ នៅស្រុកព្រៃនប់ម្តងទៀតហើយ បណ្តាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយនេះជាថ្ងៃទី០២ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ០៤ ដោយសារតែខឹងនឹងអាជ្ញាធរដែលបានចុះទៅរុះរើរោង និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់នៅឃុំបិតត្រាំង ដែលសាងសង់លើដីដែលមានម្ចាស់កម្មសិទ្ធិកាន់កាប់ពិតប្រាកដ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ៕
អត្ថបទ៖ សីហា