ចុះងូតទឹកស្រះស្រាប់តែឈ្លើងចូលប្រដាប់ភេទ ហើយពេលចាប់ទាញស្រាប់តែដាច់មួយកំណាត់នៅក្នុងនោះ
(ភ្នំពេញ)៖ យោងតាមហ្វេសបុកផេករបស់មន្ទីរពេទ្យកាល់ម៉េត្រ បានបង្ហោះឲ្យដឹងពីករណីកម្រមួយដែលឈ្លើងបានចូលក្នុងបង្ហួរនោមរបស់អ៊ុប្រុសម្នាក់ បន្ទាប់ពីគាត់ចុះងូតទឹកស្រះ។ ខាងមន្ទីរពេទ្យបានសរសេររៀបរាប់ថា៖ ជាករណីកម្ររមួយ បានកើតឡើងលើអ៊ំប្រុសម្នាក់ ដោយគាត់មានការឈឺចាប់ខ្លាំង ហើយនោមមកឈាមរហូត។ បន្ទាប់ពីការមកដល់មន្ទីរពេទ្យ និងបានសួរនាំលោកអ៊ំ កើតមានអាការៈនេះបន្ទាប់ពីគាត់ចុះងូតទឹកស្រះមួយនៅជាយទីក្រុងភ្នំពេញ ដោយមានឈ្លើងចូលតាមរុន្ធបង្ហួរនោម និងគាត់បានចាប់ តែវាដាច់ជា2កំណាត់ មានមួយកំណាត់ចូលក្នុងបង្ហួរនោមខាងក្រៅរបស់គាត់។
ពេទ្យបានប្រើឧបករណ៍ទំនើប cystoscopie ឆ្លុះមើល និងអនុត្តដោយវិធី៖
– ឈ្លើងក្នុងបង្ហួរនោមខាងក្រៅ(ប្រដាប់ភេទ)គាត់រហូតដល់ប្លោកនោម។
– ប៉ូមយកឈាមកកចេញបាន 500ml
– ហើយឃើញមានរបួសដោយឈ្លើងខាំតូចៗ 2ទៅ3mm ចំនួន5កន្លែង
– យើងបានដុតនឹង Resectoscope bipolar ដើម្បីឃាត់ឈាម ហើយបានចាប់យកឈ្លើងចេញបានដោយសុវត្ថិភាព។ អ្នកជំងឺបានស្រួលខ្លួនលែងមានការឈឺចាប់ លែងនោមឈាម ក៏ត្រលប់ទៅផ្ទះថ្ងៃបន្ទាប់។
សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទៅលេង ឬចុះងូចទឹក ជាពិសេសក្នុងវដូវវស្សានេះ ព្រោះសម្បូរទៅដោយពពួកសត្វទាំង ដូច្នេះបើលោកអ្នកមានអាការៈដូចដែលបានលើកឡើង សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព៕