សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៅក្រុមប្រឆាំងថា ថវិកាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនប្រមាណ៣០លានដុល្លារ បានពីសមាជិករបស់បក្ស(មានវីដេអូ)

(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ថវិកាសាងសង់អគារ ទីស្នាក់ការបក្សថ្មី ដែលមានតម្លៃចំនួនប្រមាណ៣០លានដុល្លារ គឺបានមកពីសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ហើយនៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ នឹងធ្វើពិធីសូត្រមន្តឡើងអគារថ្មី បន្ទាប់ពីចំណាយពេលសាងសង់ជាងពីរឆ្នាំ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាជិក-សមាជិកា គណបក្សប្រជាជន មានគ្រប់មជ្ឈដ្ឋានទាំងអស់ កម្មករ កសិករ ពាណិជ្ជករ និងសេដ្ឋី ដូច្នេះគ្មានអ្វីលំបាក ក្នុងការរកថវិកាត្រឹមប្រមាណ៣០លានដុល្លារ ក្នុងការសាងសង់អគារនោះទេ៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៅក្រុមប្រឆាំងថា ថវិកាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជន

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៅក្រុមប្រឆាំងថា ថវិកាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនប្រមាណ៣០លានដុល្លារ បានពីសមាជិករបស់បក្ស

Posted by Fast News on Monday, June 22, 2020

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds