ច្បាស់ហើយ! អ្នកលេងកុងហ្វូរបស់ចិនស្លាប់៤០នាក់ ក្នុងការប្រយុទ្ធជាមួយកងទ័ពឥណ្ឌានៅជ្រលងភ្នំហ្គាវ៉ាន
ញូដេលី៖ រដ្ឋមន្រ្តីសហព័ន្ធឥណ្ឌា បានទម្លាយពីចំនួនទាហានចិនថាទំន ងជាមានចំនួន៤០នាក់បានស្លាប់ ក្នុងជម្លោះតាមព្រំដែនជាមួយកងទ័ពឥណ្ឌាកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ ខណៈខាងភាគីឥណ្ឌាទទួ លស្គាល់ថាទាហានខ្លួនមានស្លាប់ ២០នាក់ និងរបួស៧៦នាក់ ប៉ុន្តែត្រូវបានភាគីចិនបដិសេធនូវរបាយការណ៍ទាំងនេះ។ បើតាមការចុះផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី២១ ខែមិថុនានេះ រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយថា ប្រសិនបើកងទ័ពឥណ្ឌាស្លាប់ចំនួន ២០នាក់ ដូចនេះកងទ័ពចិនត្រូវតែមានអ្នកស្លាប់ និងរបួសគុណពីរ។
ជុំវិញការលើកឡើងនេះ ត្រូវបានមេបញ្ជាការកងទ័ពចិនបដិសេធ និងបាននិយាយថាការលើកឡើងខាងភាគីឥណ្ឌា គ្មានភស្តុតាងណាមួយគាំទ្រឡើយ ហើយប្រវត្តសាស្តប្រទេសចិនមិនដែលទទួលរងគ្រោះថ្នាក់សង្គ្រាមណាមួយពីខាងឥណ្ឌាឡើយ តាំងពីឆ្នាំ១៩៦២ មក។
សូមជម្រាបថា ភាពតានតឹងនៅព្រំដែន បានកើនឡើង តាំងពីដើមខែឧសភាមកនៅតាមជ្រលងភ្នំហ្គាវ៉ាន ភាគខាងលិចហិម៉ាល័យ ដែលប្រទេសមហាអំណាចនុយក្លេអ៊ែរប្រចាំតំបន់ទាំងពីរ បានប្រឈមមុខដាក់គ្នាជាញឹកញយ និងបាននាំគ្នាបញ្ជូនកម្លាំងទ័ពបន្ថែមជាច្រើនពាន់នាក់ ប៉ុន្តែភាគីទាំងពីរបានសន្យាដោះស្រាយវិបត្តិដោយសន្តិវិធីនិងតាមផ្លូវការទូត៕