ចាប់មុខសញ្ញាថ្នាំញៀន ៣នាក់ ដកហូតម៉ាទឹកកក ៥៧០ គីឡូក្រាម នៅប្រទេសថៃ

(ប្រទេសថៃ)៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ដែលមានទម្ងន់រាប់
រយគីឡូក្រាមរួមជាមួយនឹងមុខសញ្ញាសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងតម្រួតថៃតាមប្រមាញ់និងឈានដល់ការចាប់ខ្លួនដើម្បីបញ្ជូនទៅផ្តនទទោសតាមផ្លូវច្បាប់ខណៈដែលមុខសញ្ញានេះត្រៀមនាំថ្នាំញៀនដ៏ច្រើនមហោមានេះលោតឆត្រទៅកាន់តំបន់ដទៃទៀតដើម្បីធ្វើការចែកចាយ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃដែលយើងទទួលបានគឺកិច្ចប្រតិបត្តិការបានធ្វើឡើងនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ ២០២០ក្នុងបរិវេណចំណតរថយន្ត របស់ស្ថានីយ៍ប្រេងឥន្ធនៈសែលឡុំសាក់ស្ថិតក្នុងស្រុកវឌ្ឍនានិគមខេត្តឡុបបុរី ប្រទេសថៃ។

របាយការណ៍បានបន្តថានៅកន្លែងកើតហេតុគេសង្គេតឃើញថាក្រុមតម្រួតថៃបានឃាត់រថយន្តទំនើបៗចំនួន២គ្រឿងរួមជាមួយនិងមនុស្សចំនួន៣នាក់ដែលគេសង្ស័យថាអាចជាមុខសញ្ញាជួញដូរថ្នាំញៀនព្រោះនៅក្នុងរថយន្តទាំង២គ្រឿងនោះមានការ៉ុងជាច្រើនដែលបានច្រកថ្នាំញៀនប្រភេទម៉ាទឹកកកនិងរៀបពេញក្នុងរថយន្ត ដោយសារតែកម្លាំងជំនាញថៃបានបើកពិនិត្យមើលសុទ្ធសឹងជាប្រភេទថ្នាំញៀនម៉ាទឹកកកទាំងអស់ដោយសរុបមានទម្ងន់ ៥៧០ គីឡូក្រាម ។

ជនសង្ស័យទាំងនោះមានឈ្មោះ ១. ប៉ាត់ សុងសុខភេទប្រុសអាយុ ៣៩ ឆ្នាំ ២. ឈ្មោះ ស៊ិន ថាក់ស៊ីនភេទប្រុស អាយុ ២៣ ឆ្នាំ និង ៣. ឈ្មោះ ព្រីឆា ភក្តីចិត្រភេទប្រុសអាយុ ៣០ឆ្នាំអ្នកទាំង ៣រស់នៅស្រុកឡុំសាក់ខេត្តភិតប៊ូន ។បច្ចុប្បន្នជនសង្ស័យទាំងអស់រួមនឹងថ្នាំញៀនត្រូវបានបញ្ជូនទៅកាន់អង្គភាពជំនាញហើយដើម្បីសាកសួរបន្ត រកមេក្លោងធំដែលនៅពីក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds