ញាក់សាច់ ! ផលិតករទូរទស្សន៍ថោន និងជាម្ចាស់ហ្គារ៉ាស់លក់រថយន្ត S-Auto ក្លាយជាឧកញ៉ាទាំងវ័យក្មេង
(សិល្បៈ)៖ លោក ប៊ុន រតនា ហៅសេម ដែលគេស្គាល់ថាជាផលិតករទូរទស្សន៍ថោន គ្រប់គ្រងការផលិតកម្មវិធី “ដូច្នឹងផង” និងជាម្ចាស់ហ្គារ៉ាស់លក់រថយន្តល្បីឈ្មោះ S-Auto បានក្លាយខ្លួនជាឧកញ៉ាវ័យក្មេង ក្រោយពេលដែលព្រះមហាក្សត្រ ចេញព្រះរាជ្រក្រឹត្យ ត្រាស់បង្គាប់ ផ្តល់គោរមងារ ជាឧកញ៉ា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។
គួរបញ្ជាក់ផងដែរថា លោក ប៊ុន រតនា ហៅសេម បានប្រឡូកនៅលើវិថីសិល្បៈចាប់តាំងពីឆ្នាំ២០១០ ហើយលោកក៏បានក្លាយជាផលិតករ ផលិតកម្មវិធី “ដូច្នឹងផង” របស់ទូរទស្សន៍ថោន ហើយក៏បានបោះទុនបើកហ្គារ៉ាស់លក់ឡានដ៍ធំមួយនៅរាជធានីភ្នំពេញ៕